ជាតិ
EDC ផ្អាក​ផ្គត់ផ្គង់​អគ្គិសនីក្នុង​សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ នា​ថ្ងៃទី​១១-១៣​មករា​
11, Jan 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​(EDC) ផ្អាក​ផ្គត់ផ្គង់​ចរន្ត​ភ្លើង​៣​ថ្ងៃ​នៅ​តំបន់​ក្នុង​សង្កាត់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។ ការផ្អាក​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១១-១៣ មករា ដើម្បី​ធ្វើការ​ជួសជុល ផ្លាស់ប្តូរ និង​ដំឡើង​បរិក្ខារ​ថ្មី ខណៈ​មានការ​រុះរើ​គន្លង​ខ្សែបណ្តាញ​ដើម្បី​ធ្វើការ​ពង្រីក​ផ្លូវ​។​

 
​យោងតាម​សេចក្តី​ដំណឹង​របស់​EDC តំបន់​ភ្លើង​ដែល​ត្រូវ​ផ្អាក នៅ​ថ្ងៃទី​១១ មករា មាន តំបន់​ភ្លើង​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ សង្កាត់​ព្រែកលៀប សង្កាត់​ជ្រោយចង្វារ សង្កាត់​កា​កាប​ទី​១-​ទី​២ និង​សង្កាត់​ចោមចៅ​ទី​២-​ទី​៣​។ 
 
​ថ្ងៃទី​១២ មករា មាន​តំបន់​ភ្លើង​ក្នុង​សង្កាត់​កា​កាប​ទី​២ សង្កាត់​កន្ទោក សង្កាត់​ចោមចៅ​ទី​១-​ចៅ​ទី​២ និង​មួយចំនួន​ដែល​ស្ថិតនៅក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​-​ចាក់អង្រែលើ​។ 
 
​រីឯ​តំបន់​ភ្លើង​ក្នុង​សង្កាត់​ទឹកថ្លា សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​គោ​ឃ្លាង សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​២-​ទី​៣ សង្កាត់​ដង្កោ សង្កាត់​ព្រៃ​ស និង​មួយចំនួន​ដែល​ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​ទី​១-​ទី​២ នឹងត្រូវ​ផ្អាក​នៅ​ថ្ងៃទី​១៣ មករា​។ បើតាម​EDC៕
 

Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com