ជាតិ
លោក ស៊ុន ចាន់ថុល​៖ យើង​កំពុង​បណ្ដុះ ឲ្យ​មាន​អ្នកដឹកនាំ​បន្តវេន​ក្នុង​ក្រសួង​សាធារណការ​
11, Jan 2019 , 8:59 am        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖  លោក ស៊ុន ចាន់ថុល និង​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន ត្រៀម​បណ្ដុះ​អ្នក​បន្តវេន​ឲ្យ​មាន​សមត្ថភាព​ដឹកនាំ​ក្រសួង​មួយ​នេះ​ទៅ​ថ្ងៃមុខ​។ លោក​លើកឡើងថា​៖«​យើងខ្ញុំ​ថ្នាក់ដឹកនាំ​សព្វថ្ងៃនេះ ដូចនឹង​នាឡិកា​ម៉ោង​៥​ល្ងាច​ដែល​ជ្រេ​តិច​ហើយ តែ​មន្ត្រី​យើង​ខ្លះ​ទើប​ម៉ោង​១២​ថ្ងៃត្រង់ ដូច្នេះ​យើង​មាន​តួនាទី​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ឲ្យ​មន្ត្រី​យើង​មានចំណេះ​វិជ្ជា​គ្រប់គ្រាន់​ដើម្បី​បន្តវេន​ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឲ្យ​ជោគជ័យ​បន្តទៀត​»​។ លោក ស៊ុន ចាន់ថុល ថែមទាំង​អះអាងថា ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​បណ្ដុះបណ្ដាល​នៅក្នុង​ក្រសួង​ដែល​រូបលោក​កំពុង​ដឹកនាំ​សព្វថ្ងៃនេះ ហើយ​លោក​នឹង​កៀងគរ​អ្នកជំនាញ វាគ្មិន​ល្អៗ ឲ្យ​មក​បង្រៀន​ដល់​មន្ត្រី​របស់​ក្រសួង​។


 
​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ខាងក្រោម​នេះ​៖
 


 
​ជាមួយគ្នានេះដែរ លោក ស៊ុន ចាន់ថុល បាន​ជំរុញ​ឲ្យ​មន្ត្រី​នាយកដ្ឋាន​ក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវធ្វើ​ផែនការ​សកម្មភាព​លម្អិត​សម្រាប់​ឆ្នាំ​ថ្មី​នេះ ហើយ​ប្ដេ​ជ្ញាធ្វើ តាមដាន​លទ្ធផល​ចំពោះ​ផែនការ​សកម្មភាព​នេះ​។ លោក​បញ្ជាក់ថា ធ្វើ​ដូច្នេះ​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី និង​បង្កើត​លទ្ធផល​ថ្មី​។ ទន្ទឹមនឹងនេះ លោក​បាន​ដាស់តឿន​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ត្រូវ​ហ៊ាន​លើកឡើង​នូវ​សំណូមពរ ការស្នើ​ផែនការ​ផ្សេង ជជែក​ដេញដោល​ក្នុង​អង្គភាព​រៀងៗ​ខ្លួន ដើម្បី​រួមគ្នា​ដោះស្រាយ និង​បាន​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​៕
 

Tag:
 អ្នកដឹកនាំ​
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com