អត្ថបទពាណិជ្ជកម្ម
កាន់តែ​ពិសេស កាន់តែ​ប្លែក ជាមួយ​ការ៉េម​ខ្ទះ​ក្ដៅ​ហុយ​ហុយ​ពី​ហាង​ការ៉េម​ស្វិ​ន សិន​
10, Jan 2019 , 5:44 pm        
រូបភាព
ដោយ: ថ្មីៗ
​កាន់តែ​ថ្មី​សម្រាប់​អ្នក​និយម​ការ៉េម ពី​ហាង​ការ៉េម​ស្វិ​ន សិន (Swensen’s) ដ៏​ល្បីឈ្មោះ ពី​សហរដ្ឋអាមេរិក បាន​នាំមក​នូវ​ការ៉េម​កាន់តែ​ប្លែក និង​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ប្រទេស​កម្ពុជា​។ ការ៉េម Sizzling ដែល​ហៅ​ជា​ភាសា​ខ្មែរ​ថា​«​ការ៉េម​ខ្ទះ​ក្ដៅ​» បាន​មាន​វត្តមាន​នៅក្នុង​ហាង​ការ៉េម ស្វិ​ន សិន គ្រប់​សាខា​ទាំងអស់​កាល​ពេល​ថ្មីៗ​នេះ កំពុងតែ​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន​។ អ្វីដែល​ប្លែក​ពី​ការ៉េម​ដទៃ​នោះ គឺថា​វា​ជាការ​ញុំ​ា​ការ៉េម​ក្នុង​ខ្ទះ​ក្ដៅ​ហុយ​ហុយ​តែម្ដង បើ​រសជាតិ​វិញ​នោះ​ធានាថា​ឈ្ងុយឆ្ងាញ់​ជាប់ចិត្ត​។
 
​បើតាម​អ្នកនាង ថា សុ​ខាវ​ត្តី គ្រូបង្វឹក​ប្រចាំ​ហាង​ការ៉េម ស្វិ​ន សិន នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​អ្នក​និយម​ញ៉ាំ​ការ៉េម ក៏ដូចជា​សម្រាប់​អតិថិជន​ទាំងអស់​របស់ ស្វិ​ន សិន ដែល​បាន​ញុំ​ា​រសជាតិ​ការ៉េម​ថ្មី​មួយ​នេះ ហើយ​វា​មាននៅ​ហាង​ការ៉េម ស្វិ​ន សិន តែមួយគត់ ។ អ្នកនាង ថា សុ​ខាវ​ត្តី បាន​បញ្ជាក់ថា​៖«​ការ៉េម​ខ្ទះ​ក្ដៅ​នេះ មាន​បី​រសជាតិ ក្រូច ស្ដ្រ​រ​ប៊ែ​រី និង​សូកូឡា ដែល​អតិថិជន​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត និង​ធ្វើ​ឲ្យ​មាន​បរិយាកាស​រីករាយ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​ជាដើម​។ ក្រៅពីនេះ​សោ​ភ​ណ័​ភាព និង​ការតុបតែង​ការ៉េម​នេះ គឺ​គួរ​ឲ្យ​ទាក់ទាញ​មែនទែន​»​។ 


 
​បើតាម​អ្នកនាង សុ​ខាវ​ត្តី ការ៉េម​នេះ​ដាក់​លើ​ខ្ទះ​ក្ដៅ ហើយ​នៅពេលដែល​ញុំ​ា គឺ​គេ​ស្រោច​ជាមួយ​ទឹក​សស់ ដែល​ធ្វើ​ឲ្យ​ការ៉េម​នេះ​ពុះ​ដូច​ទឹក​ពុះ និង​មាន​ផ្សេង​ហុយ​ទៀតផង​។ ជាពិសេស​សម្រាប់​ទឹក​សស់​សូកូឡា​ដែល​កំពុងពុះ ហើយ​ញុំ​ា​ជាមួយ​ការ៉េម វា​ពិតជា​ប្លែក​មែនទែន​។ ដូច្នេះ​យើង​មិនគួរ​ខកខាន​ឡើយ ក្នុងការ​មក​សាកល្បង​ការ៉េម​មួយ​នេះ ព្រោះ​ផ្តល់ជូន​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក អ្នកនា សុ​ខាវ​ត្តី​។​
 
​កញ្ញា បូ​ផា ដែលជា​អតិថិជន​ប្រចាំ​របស់ ហាង ការ៉េម ស្វិ​ន​សិន បាន​ឲ្យ​ដឹងថា​៖ «​គ្រាន់តែ​ឮថា​មាន​ការ៉េម​លើ​ខ្ទះ​ក្តៅ​មែន​នោះ កញ្ញា ពិតជា​ចង់​សាក​រសជាតិ​ថ្មី​នេះ​ណាស់​។ កញ្ញា បូ​ផា បញ្ជាក់​ដូច្នេះ​៖«​នៅ​ប្រទេស​យើង មានតែ​ហាង ការ​រ៉េ​ម ស្វិ​ន​សិន​ទេ ដែល​ផ្តល់ជូន​ប្រភេទ​ការ៉េម​ក្តៅៗ ហុយៗ បែបនេះ ដែល​ពីមុនមក​គឺ​ធ្លាប់​មានតែ​ការ៉េម​ត្រជាក់​»​។ 


 
​គួរ​បញ្ចា​ក់ថា កាលពី​ឆ្នាំមុន ហាង​ការ៉េម ស្វិ​ន សិន បានធ្វើ​ឲ្យ​អតិថិជន​មិន​នឹង​ស្មាន​ម្ដង​ហើយ​ជាមួយនឹង​ការ៉េម​ថ្មី​ហៅថា ប៊ី​ង​សូ ដែល​មនុស្ស​គ្រប់គ្នា​តែង​និយាយ​សរសើរ មិន​ដាច់​ពី​មាត់​រហូតមក​ដល់ពេលនេះ​។ អ្នកនាង សុ​ខាវ​ត្តី បាន​បង្ហើប​ឲ្យ​ដឹងថា ហាង​ការ៉េម សិ្វ​ន សិន នឹងធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​បទ​សោធន៍​ថ្មីៗ​ជាច្រើន​ទៀត ជាមួយនឹង​ផលិតផល​ថ្មី​របស់ខ្លួន ដែល​ត្រៀមខ្លួន​រួចរាល់ ដើម្បី​បម្រើ​ជូន​អតិថិជន​ក្នុង​ឆ្នាំ​២០១៩ នៅក្នុង​វិស័យ​ការ៉េម និង​បង្អែម​មួយ​នេះ​។​
 
​ស្វិ​ន​សិន ជា​ម៉ា​កមួយ​ក្នុងចំណោម​ម៉ាក​ហាង​អាហារ​ទាំង​៥​រូ​ម​មាន ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ការ៉េម ដេ​រី​ឃ្វី​ន (Dairy Queen) កា​ហ្វ ខូ​ស​ស្ដារ (Costa Coffee) នំ​ដូ​ហ្វ​ណាត់ និង​កា​ហ្វ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) និង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B Q Plaza) ដែល​ទិញ​សិទ្ធិផ្ដាច់មុខ និង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែល​បច្ចុប្បន្ន​មាន​៥៧​ហាង​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com