អន្តរជាតិ
អ្នកអាន​ព័ត៌មាន​អូស្ត្រាលី​រង​ការ​សើចចំអក​ដោយសារតែ​ម៉ូដ «​ក​» អាវ​របស់ខ្លួន​
10, Jan 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​កអាវ​របស់​អ្នកស្រី Samantha Heathwood អ្នកអាន​ព័ត៌មាន​នៅ​ទូរទស្សន៍ Channel Nine របស់​អូស្ត្រាលី បាន​ក្លាយជា​ប្រធានបទ​នៃ​ការនិយាយ​លេង បែប​ចំអក​ពេញ​បណ្តាញ​សង្គម​។ រូបភាព​ជាច្រើន​ត្រូវបាន​ចែកចាយ​តៗ​គ្នា ដែល​បង្ហាញថា កអាវ​របស់​អ្នកស្រី Samantha មាន​រៀងដូចជា​ប្រដាប់​ភេទបុរស (penis jacket)​។​

 
​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Daily Mail Australia ក្រុម​អ្នក​រិះគន់ ជាពិសេស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Reddit បាន​ចាត់ កអាវ​ម៉ូដ​បែបនេះ ជាការ​កែច្នៃ​ខុស​បច្ចេកទេស​។ អ្នកខ្លះ​លើកឡើងថា វា​ជាការ​ទាក់ទាញ​ខុស​បែបបទ ដោយ​អ្នកទស្សនា​មិន​ចាប់អារម្មណ៍​នឹង​ព័ត៌មាន​ឡើយ តែ​ពួកគេ​ផ្តោតទៅលើ​កអាវ​របស់​អ្នកអាន​ទៅវិញ​។​


 
​តាមពិតទៅ​ករណីនេះ មិនមែនជា​លើកទីមួយ​នោះឡើយ ដោយ​កាលពី​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១៦ អ្នកអាន​ព័ត៌មាន​អូស្ត្រាលី​ម្នាក់ទៀត​ឈ្មោះ Natasha Belling ដែល​បម្រើការ​ឲ្យ​ទូរទស្សន៍ Network Ten ក៏​ពាក់​ម៉ូដ​អាវ penis jacket នេះ​ផងដែរ​នា​អំឡុងពេល​ផ្សាយ​ផ្ទាល់​។​




 
​ម៉ូដ «Penis Jacket» ត្រូវបាន​រចនា​ដោយ​អ្នក​ច្នៃ​ម៉ូដ​អូស្ត្រាលី​ឈ្មោះ Scanlan Theorodre​។ នេះ​បើតាម​ការផ្សាយ​របស់ Daily Mail Australia​។ ក្រៅពី Natarsha និង Samantha អ្នកអាន​ព័ត៌មាន​ពីររូប​ទៀត រួមមាន Melissa Doyle, Leigh Sales និង Eva Milic ក៏​ធ្លាប់​ពាក់​ផងដែរ​៕
 

Tag:
 ព័ត៌មាន​
  ម៉ូដ
© រក្សាសិទ្ធិដោយ thmeythmey.com