អត្ថបទពាណិជ្ជកម្ម
រឿង​ខ្លី​ដែលមាន​ចំណងជើង​ថា​«​ក្តីសង្ឃឹម​ថ្មី​»​របស់​AMK បង្កប់ន័យ​អប់រំ​ដ៏​មាន​អត្ថន័យ​
10, Jan 2019 , 6:16 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពីពេល​ថ្មីៗ​នេះ គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ AMK បានចេញ​នូវ​វីដេអូ​រឿង​អប់រំ​ខ្លី​មួយ ដែលមាន​ចំណងជើង​ថា «​ក្តីសង្ឃឹម​ថ្មី​»​។ រឿង​ខ្លី​នេះ បង្ហាញ​ពី​ជីវិត​គ្រួសារ​ពីរ ដែល​គ្រួសារ​មួយ បាន​ខ្ចីលុយ​ពី​កន្លែង​មិន​ច្បាស់លាស់​, គ្មាន​ឯកសារ​ច្បាស់លាស់ និង​មាន​អត្រា​ការប្រាក់​ខ្ពស់​។ ចំណែកឯ​គ្រួសារ​មួយទៀត បាន​ខ្ចីលុយ​ទៅ​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ AMK ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​មួយ​មិន​ត្រឹមតែ​ផ្តល់​ប្រាក់កម្ចី​ក្នុង​មាន​អត្រា​ការប្រាក់​ទាប​ដល់​អតិថិ​ជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ប្រឹក្សា​ពី​របៀប​ប្រើប្រាស់​កម្ចី ឲ្យ​ចំ​គោលដៅ​ផងដែរ​។​

​គ្រួសារ​មីង​យ៉យ បន្ទាប់ពី​បាន​ខ្ចីលុយ​ពី​កន្លែង​មិន​ច្បាស់លាស់​នោះ ក៏បាន​ដើរ​ចាយ​យ៉ាង​ហឺរ​ហា ទិញ​ម៉ូតូ ថ្មី​,​ទិញ​ទូរ​សព្ទ​ថ្មី ប៉ុន្តែ​មិនបាន​គិតពី​ហានិភ័យ​នៃ​អត្រា​ការប្រាក់​ដ៏​ខ្ពស់​។ ប្រមាណ​តែ​៣​ខែ​ប៉ុណ្ណោះ គាត់ ត្រូវ​រង់​គ្រោះ​ព្រោះតែ​គ្មាន​ប្រាក់​ចាយវាយ និង​ចងដៃ​មង្គលការ​គេ​ផង​។ គាត់​ត្រូវ​បង្ខំចិត្ត​លក់​ម៉ូតូ​សងបំណុល​គេ​ថែមទៀត​។ ប៉ុន្តែ​សំណាងល្អ ដែល​អ្នក​មីង​យ៉យ​បាន​ទៅ​ជួប​ជាមួយ​គ្រួសារ​របស់​ធីតា ហើយ​គាត់​បាន​ប្រាប់​មីង​យ៉យ ឲ្យ​គិតគូរ​បើកមុខ​របរ​មួយ​សមរម្យ ដើម្បី​អាច​ដោះបំណុល​គេ​បាន និង​បាន​ណែនាំ​ទៅ​មី​យ៉យ ទៅ​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ​ដែល​ត្រឹមត្រូវ ដើម្បី​ធានាបាន​ទាំង​អត្រា​ការប្រាក់​ទាប និង​ចាយវាយ​ប្រាក់កម្ចី​ទាំងនោះ​ឲ្យ​ចំ​គោលដៅ​។ ក្រោយ​បានការ​ណែនាំ មីង​យ៉យ និង​គ្រួសារ​ក៏​សម្រេចចិត្ត​ខ្ចីប្រាក់​ពី គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ AMK  ហើយ​មិនយូរប៉ុន្មាន គាត់​ក៏មាន​លទ្ធភាព​សងបំណុល​គេ​អស់ ឯ​អាជីវកម្ម​ក៏​ល្អ ជីវភាព​គ្រួសារ​ក៏​ប្រសើរ​។​

 
​សូម​អញ្ជើញ​ទស្សនា​រឿង​អប់រំ​ខ្លី ដ៏​មាន​អត្ថន័យ​នេះ​ដូចតទៅ​៖ 



 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com