កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ដេញ​គ្រូ ថៃ​អាច​រកបាន​៣​ពិន្ទុ​ដោយ​យកឈ្នះ​បា​រ៉ែ​ន ១-០
10, Jan 2019 , 10:26 pm        
រូបភាព
រូបភាពពី AFC Asian Cup
រូបភាពពី AFC Asian Cup
​ខ្សែបម្រើ​ឆ្នើម Chanathip Songkrasin ឬ Messi Jay ជា​អ្នក​ស៊ុត​បាល់​ជ័យជម្នះ​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ​យកឈ្នះ​បា​រ៉ែ​ន​ក្នុង​លទ្ធផល ១-០ នា​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល A ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩​។​


អត្ថបទទាក់ទង
 
Messi Jay ដែល​បច្ចុប្បន្នកំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Hokkaido Consadole Sapporo នៃ​លី​គ​កំពូល​ជប៉ុន​បាន​ក្លាយជា​វីរបុរស​បន្ទាប់ពី​សម្រេច​ទីមួយ​គ្រាប់​ឲ្យ​ថៃ​នៅ​នាទី​៥៨​ដើម្បី​ជួយ​ប្រទេស​នេះ​ទទួលបាន​៣​ពិន្ទុ​។ 
 
​នេះ​ជា​ជ័យ​លើកដំបូង​របស់​ក្រុម​រហស្សនាម​ដំរី​ក្នុងជំនួប​ពីរលើក​ចុងក្រោយ ដែល​ការប្រកួត​លើកដំបូង​ពួកគេ​បាន​ចាញ់​ឥណ្ឌា​យ៉ាង​ចាស់ដៃ​ដល់​ទៅ ៤-១ រហូត​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​បណ្តេញ​គ្រូបង្វឹក​លោក Milovan Rajevac ចេញពី​តំណែង​ភ្លាមៗ​ទៀតផង​។​
 
៣​ពិន្ទុ​របស់​ថៃ​ដែល​ដឹកនាំ​ដោយ​គ្រូ​ជំនួយ​លោក Choketawee Promrat ជា​ទន់​ដ៏​សំខាន់​ក្នុងការ​ប្រជែង​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ ដែល​ត្រូវ​ជួប​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​សម្រាប់​ជំនួប​ចុងក្រោយ​ពូ​ល A នេះ​។​
 
​ថៃ​ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​ទី​២​បណ្តោះអាសន្ន ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​រវាង​អេ​មី​រ៉ា​ត​អារ៉ាប់​រួមជាមួយ​ឥណ្ឌា​ដែល​នឹងត្រូវ​ប៉ះគ្នា​នៅ​យប់​នេះ​ម៉ោង​១១:០០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com