អត្ថបទពាណិជ្ជកម្ម
ប្លែក​អារម្មណ៍ ប្លែក​ភ្នែក​ទៀតហើយ ជាមួយ​បេ​ប៊ី​អោត​ឡេ​ត​
11, Jan 2019 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
ហាង​ទំនិញ​ទារក កុមារ​គ្រប់​ប្រភេទ បេ​ប៊ី​អោត​ឡេ​ត នឹង​នាំមក​នូវ​ភាព​ប្លែក​ភ្នែក ប្លែក​អារម្មណ៍​មួយទៀត​ហើយ សម្រាប់​ស្វាគមន៍​អតិថិជន​របស់ខ្លួន​នៅក្នុង​ខែមករា ឆ្នាំ​២០១៩​នេះ​។ អ្វីដែល​ប្លែក​នោះ​គឺ ពិព័រណ៍​«​បេ​ប៊ី​អោត​ឡេ​ត Chinatown» នឹងត្រូវ​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី ២៥ ដល់​ថ្ងៃទី​២៧ ខែមករា​នេះ នៅ​ទីតាំងនៅ​ហាង បេ​ប៊ី​អោត​ឡេ​ត សាខា​ទួលគោក​។ នៅក្នុង​ពិព័រណ៍​នេះ នឹងមាន​ការតុបតែង​បែប Chinatown តែម្តង ហើយ​អតិថិជន​នឹងត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ម៉ុង​សាយ​ទៀតផង​។​
 
​ក្រៅតែពី​ប្លែក​អស្ចារ្យ​នេះ ដូច​ការរៀបចំ​ពិព័រណ៍​លើក​មុនៗ​ដែរ គឺ​នឹងមាន​ការចូលរួម​ពី​តំណាង​លក់​ផលិតផល​ជាច្រើន​។ ហើយ​ពួកគាត់​នឹង​ណែនាំ​ពី​ផលិតផល​របស់​ពួកគាត់ ជាមួយនឹង​ប្រូ​ម៉ូ​សិន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។ អ្វីដែល​កាន់តែ​ពិសេស ក៏មាន​ការចូលរួម​ពី​លោក​វេជ្ជបណ្ឌិត​មកពី​មន្ទីរពេទ្យ​ល្បីៗ​មួយចំនួន មក​ធ្វើជា​វាគ្មិន​ចែករំលែក​ពី​ការថែទាំ​សុខភាព​ទារក និង​កុមារ​ទៀតផង​។​


 
​ជួបគ្នា នៅ​ថ្ងៃទី ២៥ ដល់​ថ្ងៃទី​២៧ ខែមករា​ខាងមុខនេះ រយៈពេល​១២​ម៉ោង​ពេញ​តែម្តង ចាប់ពី​ម៉ោង ៨​ព្រឹក រហូតដល់​ម៉ោង ៨​យប់ នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត សាខា​ទួលគោក​ទាំងអស់គ្នា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com