ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បន្តបឈ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទចំនួន៤ទៀត
× ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា(NBC) បានបន្តបឈ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទចំនួន៤ទៀត នៅដើមខែមករានេះ ដោយសម្រេចដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់គ្រឹះស្ថានទាំងនោះ។
ក្នុងសេចក្តីជូនដំណឹងរបស់NBC កាលពីថ្ងៃទី១០មករា គ្រឹះស្ថានឥណទានជនបទទាំង៤នោះ រួមមាន៖ អាយខេ ហ្វាយនែន ម.ក, អង្គការឥណទានតំបន់, អង្គការអភិវឌ្ឍន៍គ្រួសារ និងសហគមន៍(ស.គ.អ.អ) និងគ្រឹះស្ថានឥណទានជនបទ ហ្វីដា ហ្វាយនែន ម.ក៕
Tag:
សេដ្ឋកិច្ច
NBC
ឥណទាន
ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com