ពីនេះ ពីនោះ
តើ​ជំងឺ​បាក់​ទឹកចិត្ត (Depression) មាន​អត្ថន័យ​ពិតប្រាកដ​ដូចម្តេច​?
13, Jan 2019 , 7:39 am        
រូបភាព
រូបភាព ពាក្យ​ depression
រូបភាព ពាក្យ​ depression
ដោយ: ថ្មីៗ
​ពាក្យ «Depression» ដែល​ខ្មែរ​ហៅថា «​ជំងឺ​បាក់​ទឹកចិត្ត​» កំពុងតែ​ធ្វើ​ឲ្យ​មហាជន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក យល់ថា​ជំងឺ​នេះ កំពុងតែ​កើតមានឡើង​ចំពោះ​ពលរដ្ឋ​មួយចំនួន​ដែលមាន​អារម្មណ៍​តូចចិត្ត និង​មាន​អារម្មណ៍​លើសពី​ការ​សោកសៅ​។ ពលរដ្ឋ​បាន​ចាត់ទុកថា ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​មនុស្ស​គិត​ខ្លី ដែល​ឈានទៅ​ផ្លូវស្លាប់​តែមួយគត់​តែប៉ុណ្ណោះ ទើប​អាច​គេច​ផុតពី​សេចក្តី​ទុក្ខ​បាន​។​


 
​និយាយ​ឲ្យ​មែនទែនទៅ «​ជំងឺ​បាក់​ទឹកចិត្ត​» ឬ​ហៅ​ម្យ៉ាង​ទៀតថា «​វិបត្តិ​ផ្លូវចិត្ត​» គឺជា​ដំបៅ​មួយ នៅក្នុង​ទ្រូង ក្នុង​វិញ្ញាណ ឬ​ក្នុង​អារម្មណ៍ ដោយ​គ្មាន​អ្នកណា​ដឹងឮ​ឡើយ ទោះបី​គ្រូពេទ្យ​យក​ឈាម​ទៅពិនិត្យ​ក៏​មិនអាច​មើល​ដឹងថា ជា​ជំងឺ​អ្វី​ដែរ​។ 
 
​រយៈពេល​ថ្មីៗ​នេះ មាន​យុវជន​ជាច្រើនរូប បានសម្លាប់​ខ្លួន​ដោយសារតែ​ខ្លួន​មាន​ជំងឺ​បាក់​ទឹក​ធ្ងន់ធ្ងរ​។ តើ​មូល​ហេតុអ្វី​បានជា​នាំ ឲ្យ​ពួកគេ​ឈានទៅដល់​ការសម្លាប់​ខ្លួន​បែបនេះ​? មាន​ហេតុផល​ជាច្រើន​ខុសៗ​គ្នា ដែល​បណ្តាល​ឲ្យ​ពួកគេ​ធ្វើអត្តឃាត​ខ្លួនឯង​ដោយសារ​មាន​ជំងឺ​បាក់​ទឹកចិត្ត ដោយ​ហេតុផល​ទាំងនោះ មកពី​ពួកគេ ខ្វះ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ ដោយសារ​ឪពុកម្តាយ​ស្រឡាញ់​កូន​លម្អៀង​, ការបាត់បង់​ក្រុមគ្រួសារ​,​បែកបាក់​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​, ទំនាស់​ក្នុង​ក្រុមគ្រួសារ មិត្តភក្តិ និង​មាន​បញ្ហា​ជាច្រើន​ទៀតផង​ដែរ​ដែល​កើតឡើង​នៅ​ជុំវិញខ្លួន​។ 
 
​មនុស្ស​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត តែងតែ​បង្ហាញ​សញ្ញា​ដូចជា បាត់បង់​ភាព​រីករាយ ដែល​ខ្លួន​ធ្លាប់មាន​, មាន​អារម្មណ៍​តូចចិត្ត និង​សោកសៅ​ជាខ្លាំង​,​គិត​ច្រើន គេង​មិន​លក់​,​អស់កម្លាំង​, គ្មាន​អារម្មណ៍​នៅក្នុង​ខ្លួន​,​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ទាំងអស់​, មាន​អា​ម្មរណ៍​មួម៉ៅ​ក្តៅក្រហាយ ខឹងច្រឡោត​, ចិត្ត​មិន​ស្ងប់​, តែងតែ​យំ​មិនដឹង​មូលហេតុ​, ចូលចិត្ត​ស្ងៀមស្ងាត់​, ប្រើប្រាស់​ថ្នាំ ឬ​គ្រឿង​ស្រវឹង និង​គិតតែ​ចង់​ធ្វើអត្តឃាត​ខ្លួនឯង​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com