កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិស​អាមេរិក​សុំ​គំរូ DNA របស់ Ronaldo ជុំវិញករ​ណី​រំលោភ​សេពសន្ថវៈ​
11, Jan 2019 , 4:42 pm        
រូបភាព
​ប៉ូលិស​ក្នុង​ក្រុង Las Vegas សហរដ្ឋអាមេរិក​បាន​ស្នើសុំ​ឲ្យ Cristiano Ronaldo ផ្ញើ​គំរូ DNA ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់​ពួកគេ​ជុំវិញ​ករណី​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​ពី​សំណាក់​ស្ត្រី​អាមេរិក​ម្នាក់​កាលពី​ឆ្នាំ​២០០៩ ដែល​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​ខ្សែប្រយុទ្ធ​ឆ្មើ​ម​របស់​ព័រ​ទុ​ហ្គា​ល់​រូបនេះ​។


 
​មេធាវី​របស់ Ronaldo លោក Peter Christianen បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​១០ ខែមករា​ថា នេះ​ជា​នីតិវិធី​នៃ​ការស្នើសុំ​ដែលមាន​លក្ខណ​ស្តង់ដារ​។​
 
​លោក​មេធាវី​ខាងលើ​បានបញ្ជាក់​បន្ថែមថា កូនក្តី​របស់ខ្លួន Ronaldo នៅតែ​អះអាងថា​រូបគេ​មិនបាន​ប្រព្រឹត្ត​បែបនេះ ហើយ​អ្វីដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​២០០៩​គឺជា​ការយល់ព្រម​រៀងខ្លួន​បែប​ធម្មជាតិ ដូច្នេះ​វា​មិនមែនជា​រឿង​គួ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ​ថា គំរូ DNA ដែល​ប៉ូលិស​ស្នើសុំ​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់​ពួកគេ​នោះ​។​


 
​អតីត​តារា​ម​ង្ហា​ញ​ម៉ូ​ឌ​អាមេរិក​នាង Kathryn Mayorga អាយុ ៣៤​ឆ្នាំ​បាន​ចោទប្រកាន់​ខ្សែប្រយុទ្ធ​ឆ្នើម Juventus វ័យ​៣៣​ឆ្នាំ ថា​បាន​រំលោភ​នាង​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ក្រុង Las Vegas សហរដ្ឋអាមេរិក នៅ​ថ្ងៃ​យប់​ទី​១៣ ខែមិថុនា ឆ្នាំ​២០០៩​។​
 
​ក្នុង​ឆ្នាំ ២០១០ នាង Mayorga ភ្លា​ប់​បាន​គេ​ផ្សាយ​ថា​បាន​ឈានដល់​ការដោះស្រាយ​ក្រៅផ្លូវការ​ជាមួយ Ronaldo ដោយមាន​ការបង់ប្រាក់​ចំនួន ៣៧៥,០០០​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការយល់ព្រម​មិន​បញ្ចេញ​រឿងនេះ​ជា​សារ​ធារ​ណៈ​។​
 
​យ៉ាងណាក៏ដោយ​អតីត​សមាជិក Real Madrid និង Manchester Uinted បាន​បដិសេធ​ការចោទប្រកាន់​នេះ​យ៉ាង​ដាច់អហង្ការ ហើយ​ថែមទាំង​ទទួលបាន​បានការ​គាំទ្រ​ពី​សំណាក់​ក្លិប​សេះបង្កង់​ជុំវិញ​ករណីនេះ​ផងដែរ​៕
 
 

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  រំលោភ
© រក្សាសិទ្ធិដោយ thmeythmey.com