អត្ថបទពាណិជ្ជកម្ម
ក្តៅៗ! សាមសុងទើបចេញ Teaser ថ្មី ខណៈដែលកំពុងត្រៀមខ្លួនបង្ហាញរូបរាងទូរស័ព្ទដៃ Galaxy ស៊េរីថ្មីនៅខែក្រោយនេះ!
× នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបដែលមិនទាន់បានដាក់បង្ហាញពីរូបរាងច្បាស់នៅឡើយទេ តែក៏នឹងមានគម្រោងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ កុម្ភៈ ត្រូវនឹង ទី២១ កុម្ភៈនៅកម្ពុជា។
នៅក្នុងវីដេអូ Teaser ខ្លីនេះដែរបានធ្វើឲ្យអ្នកលេងអ៊ីនធឺណែតភាគច្រើនបាននាំគ្នាទស្សន៍ទាយថាជាទូរស័ព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀតដែលគ្រោងនឹងបង្ហាញរូបរាងនាខែក្រោយនេះ ដោយបង្ហាញលេខ10 ធំៗ ដែលបញ្ជាក់ពីការអបអរសាទរខួប 10ឆ្នាំរបស់Samsung Galaxy ដូច្នេះអ្នកគាំទ្រសាមសុងកំពុងរងចាំមើលថាតើ ទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។ ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរចំពោះរូបរាងទូរស័ព្ទដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ?
© រក្សាសិទ្ធិដោយ thmeythmey.com