ជាតិ
សេដ្ឋកិច្ច
សម្ដេច​ថា​នឹង​ជួយ​អ្នករកស៊ី​ក្នុងប្រទេស ទោះ​បរទេស​ផ្ដល់​ការអនុគ្រោះ​(​ពន្ធ​) ឬ​មិន​ផ្ដល់​!
11, Jan 2019 , 7:42 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​នឹង​ខំ​ដោះស្រាយ​ឧបសគ្គ​របស់​ពាណិជ្ជករ​បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​ការផលិត ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា កាន់តែ​មាន​ភាព​ប្រកួតប្រជែង ខណៈដែល​ការអនុគ្រោះ​ពន្ធ​របស់​បរទេស​ក៏​មិន​ប្រាកដថា​ឋិតថេរ​នោះដែរ​។ សម្ដេចនាយក​រដ្ឋមន្ត្រី លើកឡើងថា កម្ពុជា​ត្រូវតែ​អាច​រស់ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​របស់ខ្លួន ទោះ​គេ​ផ្ដល់​ការអនុគ្រោះ​(​ពន្ធ​) ឬ​មិន​ផ្ដល់ ក៏ដោយ​។


 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ដែល​ថ្លែង​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​១១​ខែមករា ខាងក្រោម​នេះ​៖ 




 
​ប្រមុខ​រដ្ឋាភិបាល​បានសម្រេច​ឲ្យ​មាន​អង្គភាព​ឈរជើង​នៅតាម​ច្រកព្រំដែន គឺមាន​តែ​គយ និង​នគរបាល​អន្តោប្រវេសន៍​ប៉ុណ្ណោះ ក្រៅពីនេះ​ដូចជា កាំកុងត្រូល​ជាដើម គឺ​នឹង​មិនមាន​សមត្ថកិច្ច​នៅតាម​ច្រក​នាំចេញ​នាំចូល​ទៀត​ទេ​។ សម្ដេច​បញ្ជាក់ថា ការ​មាន​ស្ថាប័ន​ឈរជើង​ច្រើនពេក បាន​បង្ក​ជា​ឧស​គ្គ​ដល់​ការធ្វើ​ពាណិជ្ជកម្ម ការដោះដូរ​ទំនិញ ឆ្លង​ព្រំដែន​។ សម្ដេច សង្កត់ធ្ងន់ថា រដ្ឋាភិបាល​នឹង​លុបបំបាត់​សកម្មភាព​យកលុយ​ក្រោម​តុ​ចំពោះ​ការនាំចេញ​-​ចូល​ទំនិញ​ផងដែរ​។ រីឯ​តម្លៃ​ស្កេ​ន​ទំនិញ​នាំចេញ នឹងត្រូវ​បញ្ចុះ​។​
 
​សម្ដេច បញ្ជាក់​បន្ថែមថា យន្តការ​នឹងត្រូវ​ដាក់ចេញ​ច្រើនជាង​ពីរ​បី​ចំណុច​ខាងលើនេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា និង​អាច​ប្រកួតប្រជែង​កាន់តែខ្លាំង​៕  

© រក្សាសិទ្ធិដោយ thmeythmey.com