ជាតិ
ពីនេះ ពីនោះ
អ្នកធ្វើ​ធំ​មាន​ច្រើន អ្នកធ្វើការងារ​ធំ​មាន​តិច​
12, Jan 2019 , 10:07 am        
រូបភាព
​ដូច​រាល់​ព្រឹក អា​សុធីរ​តែងតែ​ទៅដល់​ហាង​កាហ្វេ​ពី​ព្រលឹម ហើយ​អង្គុយចាំ​អា​សំណាង​ដែលជា​ក្លើ​របស់​វា​។​

 
​អា​សំណាង​៖ ព្រឹក​នេះ​ស្ទះ​ចម្លែក​ណាស់​!
 
​អា​សុធីរ​៖ នែអ្ហឺ​! រឿង​ចម្លែក​កើតឡើង​គ្រប់ពេល​ហ្នឹង​អ្ហា​។​
 
​អា​សំណាង​៖ ឌឺដង​ស្អី​ទៀតហើយ​អ្ហែង​? ចាំ​អញ​ធ្វើ​ធំ អញ​ដោះស្រាយ​រឿង​ចរាចរណ៍​ហ្នឹង​។​
 
​អា​សុធីរ​ ​៖ ស្រុក​យើង​ហ្នឹង​សម្បូរ​តែ​អ្នកធ្វើ​ធំ​ដូច​អ្ហែង ច្រើនជាង​អ្នកធ្វើការងារ​ធំ​។ ពេលខ្លះ​អញ​ឃើញ អ្នកធ្វើ​ធំ​១០​នាក់ ឈរ​ស្រែក​បញ្ជា​ឲ្យ​អ្នកធ្វើការងារ​ធំ​តែ​២​នាក់​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com