ជប៉ុនរក្សាចំណាត់លេខមួយក្នុងនាមជាប្រទេសដែលអាចទៅកាន់ទិសដៅផ្សេងៗក្នុងពិភពលោកដោយមិនចាំបាច់មានទិដ្ឋាការ។ បើយោងតាមសន្ទស្សន៍លិខិតឆ្លងដែន (Henley Passport Index) គិតត្រឹមខែមករា ឆ្នាំ២០១៩នេះ លិខិតឆ្លងដែនជប៉ុនអាចទៅដល់១៩០គោលដៅ ខណៈកូរ៉េខាងត្បូងអាចទៅដល់១៨៩គោលដៅស្មើសិង្ហបុរី។ កម្ពុជាស្ថិតនៅលេខរៀងទី៨៤ ដែលអាចទៅដល់៥៤គោលដៅដោយគ្មានទិដ្ឋាការ ខណៈ អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន មានឥទ្ធិពលទាបជាងគេ ដោយអាចទៅដល់ត្រឹម៣០គោលដៅប៉ុណ្ណោះ។
ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ Henley Index ប្រចាំឆ្នាំ២០១៩៖
ចំណាត់ថ្នាក់ទូទាំងពិភពលោក៖
១.ជប៉ុន ១៩០គោលដៅ
២. សិង្ហបុរី និងកូរ៉េខាងត្បូង ១៨៩គោលដៅ
៣.បារាំង និងអាល្លឺម៉ង់ ១៨៨គោលដៅ
៤. ដាណឺម៉ាក, ហ្វាំងឡង់, អ៊ីតាលី និងស៊ុយអែត ១៨៧គោលដៅ
៥. លុចសំបួរ និងអេស្ប៉ាញ ១៨៦គោលដៅ
៦. អូទ្រីស, ហូឡង់, ន័រវេស, ព័រទុយហ្គាល់, ស្វីស, អង់គ្លេស និងសហរដ្ឋអាមេរិក ១៨៥គោលដៅ
៧. បែលហ្ស៊ិក, កាណាដា, ក្រិក, អៀរឡង់ ១៨៤គោលដៅ
៨. សាធារណរដ្ឋឆេក ១៨៣គោលដៅ
៩. ម៉ាល់តិ៍ ១៨២គោលដៅ
១០. អូស្ត្រាលី, អ៊ីស្លង់ និងនូវែលសេឡង់ ១៨១គោលដៅ។
តំបន់អាស៊ាន៖
-សិង្ហបុរី (លេខ២) ១៨៩គោលដៅ
-ម៉ាឡេស៊ី (លេខ១២) ១៧៩គោលដៅ
-ប្រ៊ុយណេ (លេខ២១) ១៦៥គោលដៅ
-ថៃ (លេខ៦៨) ៧៥គោលដៅ
-ឥណ្ឌូណេស៊ី (លេខ៧២) ៧១គោលដៅ
-ហ្វីលីពីន (លេខ៧៤) ៦៦គោលដៅ
-កម្ពុជា (លេខ៨៤) ៥៤គោលដៅ
-ឡាវ (លេខ៨៦) ៥២គោលដៅ
-វៀតណាម (លេខ៨៧) ៥១គោលដៅ
-មីយ៉ាន់ម៉ា (លេខ៩០) ៤៨គោលដៅ
រីឯប្រទេសដែលមានចំណាត់ថ្នាក់ទាបជាងគេបំផុត៖
១-អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ៣០គោលដៅ
២. ស៊ីរី និងសូម៉ាលី ៣២គោលដៅ
៣. ប៉ាគីស្ថាន ៣៣គោលដៅ
៤. យ៉េមែន ៣៧គោលដៅ
៥. អេរីត្រេ ៣៨គោលដៅ
៦. ប៉ាឡេស្ទីន និងស៊ូដង់ ៣៩គោលដៅ
៧. ណេប៉ាល់ ៤០គោលដៅ
៨. លីបង់, ស៊ូដង់ខាងត្បូង, លីប៊ី និងបង់ក្លាដែស ៤១គោលដៅ
៩. កូរ៉េខាងជើង, អេត្យូពី និងអ៊ីរ៉ង់ ៤២គោលដៅ
១០. ស្រីលង្កា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ៤៣គោលដៅ។
ចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩នេះ ប្រទេស៤ បានពង្រីកកិច្ចសហការចេញ-ចូលដោយមិនបាច់ប្រើទិដ្ឋាការរហូតដល់ទៅ៥គោលដៅ ដែលក្នុងនោះ មាន ចិន កូឡុំប៊ី ទូវ៉ាលូ និងអេមីរ៉ាតអារ៉ាប់រួម៕