ជាតិ
នគរបាល​២​នាក់ ត្រូវបាន​ដកហូត​ស័ក្តិ​ព្រោះ​ល្មើស​វិន័យ​
12, Jan 2019 , 3:35 pm        
រូបភាព
​មន្ត្រីនគរបាល​២​នាក់ ត្រូវបាន​ដកហូត​ស័ក្តិ​ម្នាក់​មួយ​ថ្នាក់ ដោយសារ​ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។ តាម​សេចក្ដីសម្រេច​ស្តីពី​ការអនុវត្ត​វិន័យ​មន្ត្រី​នគរបាលជាតិរ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ​មន្ត្រីនគរបាល​ទាំង​២​នាក់​នោះ គឺ​អនុសេនីយ៍ឯក ពិន សុ​ភ័​ក្ក្រ មន្ដ្រី​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវ​ដក​ស័ក្តិ​ឲ្យ​មក​នៅត្រឹម​ថ្នាក់​អនុសេនីយ៍ទោ និង​អនុសេនីយ៍ឯក ស្រី វាសនា មន្ដ្រី​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ត្រូវ​ដក​ស័ក្តិ ឲ្យ​មក​នៅត្រឹម​ថ្នាក់​អនុសេនីយ៍ទោ​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com