ជាតិ
អត្ថបទពាណិជ្ជកម្ម
មណ្ឌលតាកែវចាប់ផ្តើមសករាជថ្មីនៃការប្រកួត Tiger Street Football Festival 2019
× ខេត្តតាកែវ៖ ការប្រកួតដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា Tiger Street Football Festival 2019 បានចាប់ផ្តើមហើយ នៅក្នុងខេត្តតាកែវ ដែលជាមណ្ឌលទី២ បន្ទាប់ពីខេត្តព្រះសីហនុ។ សម្រាប់ខេត្តតាកែវ មាន៣២ក្រុមចូលរួមក្នុងការប្រកួតជម្រុះ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡា ក៏ដូចជាវេទិកាមួយ សម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ២០១៩ រដូវកាលទី៧ បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួត កាន់តែច្រើន និងមានរង្វាន់សរុបរហូតដល់៥០០០០ដុល្លារ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival រួមមានសកម្មភាពសប្បាយរីករាយជាច្រើន ទាំងការប្រកួតបាល់ទាត់ ស្តង់លេងហ្គេមកម្សាន្ត ស្តង់សម្រាប់អ្នកគាំទ្រមានជាបដា សម្រាប់សរសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយ៍ ជាសម្ភារកីឡា កន្លែងថតរូបអនុស្សាវរីយ៍ និងកម្មវិធីប្រូម៉ូសិនពិសេស សម្រាប់ការជាវស្រាបៀរថៃហ្គ័រមកពិសា បន្ទាប់ពីការប្រកួតបាល់ទាត់។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ កម្មវិធីប្រគំតន្ត្រីកាន់តែធំជាងមុន ឆាកតន្ត្រីកាន់តែទំនើប ភ្លើងពណ៌ចម្រុះ និងមានការអញ្ជើញចូលរួម សម្តែងពីសំណាក់តារាល្បីៗ ប្រចាំកម្ពុជាទៀតផង ដែលនឹងញ៉ាំងឲ្យព្រឹត្តិការណ៍នេះ កាន់តែរំភើបកាន់តែអស្ចារ្យ កាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍។ ការប្រកួតផ្លូវការ បានចាប់ផ្តើម នៅម៉ោង៧កន្លះព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ នៅផ្សារបុរីរស្មី។
Tiger Street Football Festival ឆ្នាំ២០១៩នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់៩ខេត្ត-ក្រុងទូទាំងប្រទេស រួមមានខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ អ្នកគាំទ្រ នឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldo នៅថ្ងៃវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក Tiger Street Football Festival ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៦ និងទី១៧ មីនា ខាងមុខ។
ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក។ ស្រាបៀរថៃហ្គ័រ បានឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀថថៃហ្គ័រ៖
www.facebook.com/TigerBeerKH ។
ពិសាស្រាបៀថថៃហ្គ័រដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com