ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​៣ បោះទុន​ជិត​១៤​លាន​ដុល្លារ​បង្កើត​រោងចក្រ​ផលិត​កាបូប នៅ​ខេត្តកណ្តាល និង​កំពង់ស្ពឺ​
13, Jan 2019 , 1:09 pm        
រូបភាព
រូបបានពីCDC
រូបបានពីCDC
​ភ្នំពេញ​៖ ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​៣ មាន​ទុន​សរុប​១៣,៧៦​លាន​ដុល្លារ គ្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប នៅ​ខេត្តកណ្តាល និង​កំពង់ស្ពឺ​។ ក្រុមហ៊ុន​ទាំងបី​នេះ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) អនុញ្ញាត និង​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ កាលពី​ថ្ងៃទី​៤​មករា ឆ្នាំ​២០១៩​។​

 
​បើតាម​CDC ក្រុមហ៊ុន​ទាំងបី​នេះ នឹង​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក ជាង​៣០០០​កន្លែង​ផងដែរ​។ ក្រុមហ៊ុន​ទាំងបី​នោះ​រួមមាន ក្រុមហ៊ុន SHENG XIANG LI (CAMBODIA)  និង​ក្រុមហ៊ុន​TECHWAVES ALLIANCE (CAMBODIA)  មាន​ទុនវិនិយោគ​ជាង​៩,៧​លាន​ដុល្លារ​។ ក្រុមហ៊ុន​ទាំងពីរ​នេះ មាន​ទីតាំងនៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។ 
 
​និង​ក្រុមហ៊ុន​CAMBODIAN NEW HUNTER BAG & LUGGAGE CO.,LTD គ្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ក្នុង​ទំហំ​ទុនវិនិយោគ ៤,០៤​លាន​ដុល្លារ នៅ​ភូមិ​ត្រពាំង​មាន ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​៕
 

Tag:
 ​ជាតិ​
 ​សេដ្ឋកិច្ច​
  កាបូប​
  CDC
  កណា្ត​ល​
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com