ជាតិ
សុខភាព
បើ​មាន​សញ្ញា​ទាំងនេះ បញ្ជាក់ថា ថ្លើម​របស់​អ្នកមាន​បញ្ហា​ហើយ​
14, Jan 2019 , 6:59 am        
រូបភាព
​ថ្លើម គឺជា​សរីរាង្គ​មួយ​ដ៏​សំខាន់ ដែល​ចាំបាច់​ដល់​ភាពរឹងមាំ​របស់​មនុស្ស និង​សុខភាព​។ វា​ជួយ​ក្នុងការ​រំលាយ​អាហារ បំបាត់​សារធាតុពុល និង​ស្រូបយក​សារធាតុចិញ្ចឹម​សំខាន់ៗ ដែល​រាងកាយ​ត្រូវការ​សម្រាប់​ការរស់រាន​មានជីវិត​។ មនុស្ស​មួយចំនួន​អាច​កើតមក​មាន​បញ្ហា​ថ្លើម​ពី​កំណើត ចំណែកឯ​អ្នក​ផ្សេងទៀត អាច​ខូច​ថ្លើម​ដោយសារតែ​ប៉ះពាល់​ទៅនឹង​សារ​ធាតុគីមី​គ្រោះថ្នាក់ គ្រឿង​ស្រវឹង ឬ​ដោយសារ​ការឆ្លង​មេរោគ​។​



​នក​មិនគួរ​ធ្វេសប្រហែស​ជាមួយនឹង​សញ្ញា​ដំបូង​ដែល​បង្ហាញថា អ្នកមាន​បញ្ហា​ថ្លើម​នោះទេ​។ កាលណា​អ្នកដឹង​ក្នុងដំណាក់កាល​ដំបូង នោះ​អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ធានា​ឱ្យបាន​នូវ​ការព្យាបាល​អោយបាន​ត្រឹមត្រូវ​។ រោគសញ្ញា ដែល​អាចអោយ​អ្នកដឹង​មានដូចជា ៖
 
• ការផ្លាស់ប្តូរ​ពណ៌​ស្បែក ៖ អាច​ប្រែ​ទៅជា​ពណ៌​លឿង​។ នេះ​មានន័យថា ក្រចកដៃ ឬ​ចុង​ម្រាមដៃ អាច​ប្រែជា​ពណ៌​លឿង​ដោយសារតែ​ថ្លើម​មិនមាន​លទ្ធភាព​បញ្ចេញ​ជាតិពុល​អោយបាន​ត្រឹមត្រូវ​ចេញពី​រាងកាយ និង​ការដក់​ជាតិ​ប៊ី​លី​រុយ​ប៊ី​ន (​ពណ៌​លឿង​) នៅក្រោម​ស្បែក​។​
 
(​អាន​:​ស្បែ​កកូន​របស់​អ្នកនឹង​ស្អាត​ហើយ​មិន​រមាស់​បើ​ធ្វើតាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នក​ចេះតែ​រមាស់​ស្បែក​មែន​ទេ​?)
 
• រមាស់​ស្បែក ឬ​ងាយ​នឹង​ប្រតិកម្ម​។​
 
• ដូរ​ពណ៌​ទឹកនោម និង​ពណ៌​លាមក ៖ ទឹកនោម​អាច​ប្រែជា​ពណ៌​ក្រ​ម៉ៅ ហើយ​លាមក​អាច​ស្លេក មាន​ឈាម ឬ​ពណ៌​ដូច​ជ័រកៅស៊ូ​។​
 
• ការប្រែប្រួល​នៅ​តំបន់​ពោះ ៖ អាចមាន​ចុក ឬ​ឈឺចាប់​នៅក្នុង​ពោះ​។ អាចមាន​កើត​ទាច​ទឹក ដែល​បង្ក​ឱ្យ​ពិបាក​ក្នុងការ​ដកដង្ហើម​។​
 
• អស់កំលាំង​៕
 
ត្រួតពិនិត្យដោយ៖ health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com