ជាតិ
រថយន្ត
សង្គមជាតិ
កម្ពុជា នឹងមានទីលានប្រណាំងរថយន្តលំដាប់ពិភពលោក រូបទំព័រហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី
× នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប របស់ឧកញ៉ា ម៉ុង ឫទ្ធី បានចុះហត្ថខាជាមួយក្រុមហ៊ុនជប៉ុន Yamamoto Rock Prodoucts Co.Ltd លើកិច្ចព្រមព្រៀងស្តីអំពីគម្រោងសហប្រតិបតិ្តការអាជីវកម្មសាងសង់ទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខពីរលើពិភពលោក។ លោក ម៉ុង ឫទ្ធី សរសេរលើទំព័រហ្វេសប៊ុកថា ទីលាននេះ ត្រូវសាងសង់លើផ្ទៃដីទំហំ៥០០ហិកតា ស្ថិតនៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក ម៉ុង ឫទ្ធី បានសរសេរទៀតថា គម្រោងសាងសង់កន្លែងប្រណាំងរថយន្តនេះ មិនសូវបានទទួលប្រាក់ចំណេញច្រើនទេ។ តែលោក យល់ថា វា នឹងអាចធ្វើជាស្ពានចម្លង ឲ្យមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមកីឡាករកម្ពុជា-ជប៉ុន និងកីឡាករពីបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក។
បើតាមលោក ម៉ុង ឫទ្ធី ក្រុមហ៊ុនរបស់លោក Yamamoto មានទីលានប្រណាំងរថយន្តមួយកន្លែង នៅប្រទេសជប៉ុន ដោយមានអាយុកាល១៦ឆ្នាំរួចមកហើយ។ លោក អះអាងថា យោងតាមបទពិសោធនេះ ក្រុមហ៊ុនទាំងពីរបានឯកភាពគ្នាចាប់ផ្តើមសាងសង់ទីលានប្រណាំងរថយន្តនេះ អស់រយៈពេល៧ខែមកហើយ មុននឹងឈានដល់ការរៀបចំកិច្ចព្រមព្រៀងជាមួយគ្នានាពេលនេះ៕
Tag:
ទីលានប្រណាំងរថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com