កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ Son ទៅដល់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ភ្លាមៗ​ក្រោយ Spurs ចាញ់ Man Utd ១-០
14, Jan 2019 , 5:14 pm        
រូបភាព
Son Heung-min នៅ​ថ្ងៃទី​១៤ ខែមករា​នេះ​បានធ្វើ​ដំណើរ​ទៅដល់​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ហើយ​ដើម្បី​ចួ​ល​រួមជាមួយ​ជម្រើសជាតិ​កូរ៉េខាងត្បូង​ក្នុង​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់ AFC Asian Cup ឆ្នាំ​២០១៩។


​ខ្សែបម្រើ​ប្រយុទ្ធ​កំពុង​ឡើង​ជើង វ័យ ២៦ ឆ្នាំ​ដែល​បាន​ខកខាន​ការប្រកួត​បើកឆាក​ពីរលើក​ឲ្យ​កូរ៉េខាងត្បូង​នៅ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C បាន​ចាក​ចេញពី​ទឹកដី​អង់គ្លេស​បន្ទាប់ពី​បង្ហាញខ្លួន​ឲ្យ Tottenham Hotspur ក្នុងការ​ប្រកួត​ដែល​ចាញ់ Manchester United ១-០ នៃ​ក្របខណ្ឌ Premier League​។ ភ្លាមៗ​ក្រោយ​ចប់​ការប្រកួត​ក្នុង​ទឹកដី Wembley នោះ Son បាន​ឡើង​យន្តហោះ​មកកាន់​ទឹកដី​អាស៊ី​តែម្តង​។
 
​ការ​មកជួយ​ក្រុម​ជម្រើសជាតិ​នេះ ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីបអាស៊ី​ឆ្នាំ​២០១៧ នឹងត្រូវ​អវត្តមាន​ឲ្យ​មាន់​ខ្នាយ​មាស​៣​ប្រកួត ក្នុងនោះ​ខកខាន​ពេល​ប៉ះ Fulham និង Watford ហើយនឹង​ជួប Chelsea នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន FA Cup នៅ​ថ្ងៃទី​២២ ខែមករា​ផងដែរ​។​
 
Son អាច​នឹងត្រូវ​គ្រូ​ដាក់​ឲ្យ​ចូល​លេង​ពេល​ប៉ះ​ចិន​សម្រាប់​ជំនួប​ចុងក្រោយ​ពូ​ល C តែម្តង​បើ​ទោះ​កូ​រ៉​ខាងត្បូង​បាន​កៅអី​ទៅ​វគ្គ ១/៨​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ក៏ដោយ​៕
 
 

Tag:
 បាល់ទាត់​
  Son Heung-min
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com