អន្តរជាតិ
មេ​គយ​ចិន​ម្នាក់​ឲ្យ​អាជីវករ​រួមភេទ​ជាមួយ​ខ្លួន ជា​ថ្នូរ​នឹង​ការមិន​បង់ពន្ធ​គយ​
14, Jan 2019 , 11:19 pm        
រូបភាព
ដោយ: ធីតា
​មេ​គយ​ម្នាក់​ប្រចាំ​ក្រុង​កំពង់ផែ Dalian ខេត្ត Liaoning របស់​ចិន ត្រូវបាន​ចោទប្រកាន់​ពីបទ​ស៊ីសំណូក តាមរយៈ​ការ​ឲ្យ​អាជីវករ​នារី រួមភេទ​ជាមួយ​ខ្លួន​ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឲ្យ​ពួកគេ​នាំចូល​ទំនិញ​ពី​បរទេស ដោយ​មិនចាំបាច់​បង់ពន្ធ​គយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ China Daily កាលពី​សប្តាហ៍​មុន​។

 
​មេ​គយ​ឈ្មោះ Guan Zhaojin អាយុ​៣៧​ឆ្នាំ ត្រូវបាន​ភរិយា​ខ្លួន ប្តឹងទៅ​ការិយាល័យ​គយ Dalian Customs ដោយផ្ទាល់ ជាមួយនឹង​ភស្តុតាង​ឃ្លី​ប​វីដេអូ ដែល​លោក Guan មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​នារី​ផ្សេង​ជាច្រើន​នាក់​។ វីដេអូ​នេះ ត្រូវបាន​បន្ត​បែកធ្លាយ​ពេញ​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន ជាពិសេស Weibo និង WeChat​។​
 
South China Morning Post តំបន់​កំពង់ផែ Dalian រួមចំណែក​នាំ​ចំណូល​យ៉ាងហោចណាស់​១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ ហើយ​ការ​បែកធ្លាយ​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក Guan នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​លើ​ករណី​ពុករលួយ​នៅ​តំបន់​ផែ​មួយ​នេះ​។​


 
Daigou សំដៅលើ​ភ្នាក់ងារ​លក់ទំនិញ ដែល​ភាគច្រើន​ជា​ជនជាតិ​រស់នៅ​ក្រៅប្រទេស តែងតែ​លក់​ផលិតផល​ផ្សេងៗ តាម WeChat ទៅ​ឲ្យ​មិត្ត​ខ្លួន និង​ភ្ញៀវ​ផ្សេងទៀត​នៅក្នុង​ប្រទេស​ចិន​។ ផលិតផល​ប្រេន​ទាំងនោះ ត្រូវការ​បង់ពន្ធ​ខ្ពស់ ហេតុដូច្នេះ​ហើយ​បានជា​អាជីវករ​នារី​មួយចំនួន​យល់ព្រម​តាម​សំណើរ​របស់លោក Guan ជា​ថ្នូរ​នឹង​ការមិន​បង់ពន្ធ​គយ​។​
 
​លោក Guan ត្រូវបាន​ដកចេញ​ពី​តួនាទី ហើយ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​បន្ថែម​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​គយ​រូបនេះ បាន​បដិសេធ​រាល់​ការចោទប្រកាន់​លើ​ខ្លួន ហើយ​លោក​អះអាងថា នឹង​បកស្រាយ​រឿងនេះ​ឲ្យ​ច្បាស់​នៅ​តុលាការ​៕
 

Tag:
 គយ​
© រក្សាសិទ្ធិដោយ thmeythmey.com