ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចម្ការ​ម្រេច​ក្រុមហ៊ុន Confirel ទទួល​វិ​ញ្ញាប​ន​ប័ត្រ​សរីរាង្គ​លើកដំបូង​ពី ECOCERT S.A ជាមួយ​ស្តង់ដា​អឺរ៉ុប​(ESO)​និង​បទដ្ឋាន​របស់​អាមេរិក​(NOP)
15, Jan 2019 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់​ម្រេច​ខ្ចី​កំពត​ជាមួយនឹង​ទឹកខ្មេះ ទឹកត្នោត តែ​ម្រេច​កំពត គឺ​សុទ្ធតែជា​ផលិតផល KIRUM ដែល​បាន​បង្កើតឡើង​ដោយ ក្រុមហ៊ុន​ខន​ហ្វី​រេល សម្រាប់​ផ្សព្វផ្សាយ​ម្រេច​កំពត និង​ផលិតផល​ជាច្រើន​ទៀត​។ ចម្ការ​ម្រេច​របស់​ក្រុមហ៊ុន ខន​ហ្វី​រេល បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​សរីរាង្គ​លើកដំបូង​ពី ECOCERT S.A ជាមួយ​ស្តង់ដា​អឺរ៉ុប​(ESO)​និង​បទដ្ឋាន​របស់​អាមេរិក​(NOP)​។ ខាងក្រោម​នេះ​គឺជា​សំណួរ និង​ចម្លើយ​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​ពី​ផលិតផល​ឈ្មោះ KIRUM​។


 
​សំណួរ​៖ ចម្ការ​ម្រេច​របស់​ក្រុមហ៊ុន ខន​ហ្វី​រេល បានទទួល​វិ​ញ្ញាប​ន​ប័ត្រ​សរីរាង្គ​លើកដំបូង​ពី ECOCERT S.A ជាមួយ​ស្តង់ដា​អឺរ៉ុប​(ESO)​និង​បទដ្ឋាន​របស់​អាមេរិក​(NOP)​។ តើ​អ្វី​ទៅជា​ស្ថាប័ន ECOCERT S.A? 
 
​ចម្លើយ​៖ ECOCERT S.A គឺជា​អង្គការ​ត្រួតពិនិត្យ និង​ផ្តល់​វិញ្ញាបនបត្រ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៩១ ដោយ​វិស្វករ​កសិកម្ម​ដែល​ចង់​ធ្វើការ​អភិ​វ​ឌ្ឃ​លើ​វិស័យ​កសិកម្ម ដែល​គោរព​នូវ​បរិស្ថាន និង​ផ្តល់​ការទទួលស្គាល់​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ការផលិត​នេះ​។ ដូចនេះ​ចាប់ពី​ពេល​បង្កើត​ឡើងមក ECOCERT S.A មាន​ឯកទេស​នៅក្នុង​ការផ្តល់​វិញ្ញាបនបត្រ ចំពោះ​ការធ្វើ​កសិកម្មសរីរាង្គ​។ នៅក្នុង​ឆ្នាំ​១៩៩០ ECOCERT S.A បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ នៃ​ការធ្វើ​កសិកម្មសរីរាង្គ ដោយ​ការចូលរួម​ក្នុង​ការធ្វើ​សេចក្តីព្រាង​បទបញ្ញត្តិ នៅ​ប្រទេស​បារាំង និង​អឺរ៉ុប​។ ស្ថាប័ន​នេះ​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកជំនាញ និង​អ្នកប្រើប្រាស់ ហើយ​បាន​ក្លាយទៅជា​ស្ថាប័ន​មួយ​ដែលមាន​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​សម្រាប់​ការបញ្ជាក់​វិញ្ញាបនបត្រ​សរីរាង្គ​។ 
 
​សំណួរ​៖ តើ​ការបញ្ជាក់​វិញ្ញាបនបត្រ​ដោយ ECOCERT S.A មានន័យ​ដូចម្តេច​សម្រាប់​ម្រេច​កំពត  KIRUM? 
 
​ចម្លើយ​៖ ម្រេច​កំពត  KIRUM បានទទួល​វិញ្ញាបនបត្រ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ ត្រូវបាន​ការពារ​ដោយ​ច្បាប់ ឬ​ហៅ​កាត់​ថា IGP ដែល​ធានា​ការការពារ​ប្រភពដើម គុណភាព និង​ជំនាញ​ដាំ​ដុះ​ពិសេស​របស់​ម្រេច​កំពត  KIRUM​។ ជាមួយ​វិញ្ញាបនបត្រ​សរីរាង្គ ECOCERT S.A ចំនួន​៣ ដែល​ចម្ការ​ម្រេច​កំពត​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល​ទទួលបាន​នេះ​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​ការធានា​ដោយ​មិនអាច​ប្រកែក​បាន​ថា​ម្រេច​កំពត  KIRUM របស់​យើង គឺជា​ផលិតផល​សរីរាង្គ​ដែល​ដាំ​ដុះ និង​គោរព​ដាច់ខាត​ចំពោះ​បរិស្ថាន​។ IGP និង​វិ​ញ្ញាប​ន​ប័ត្រ ECOCERT S.A ទាំង​៣​នេះ ធ្វើ​ឲ្យ​ម្រេច​កំពត KIRUM ក្លាយជា​គ្រឿងទេស​លេខ​មួយ សាក​សម​នឹង​កេរ្តិ៍ឈ្មោះ​របស់​វា​សម្រាប់ធ្វើ ម្ហូបអាហារ​។ 
 
KIRUM ត្រូវបាន​ស្គាល់​ជាដំបូង​តាមរយៈ​ម្រេច​កំពត​ពណ៌​ខ្មៅ ក្រហម និង​ស​។ ការផលិត​របស់ KIRUM មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ ទៅមួយ​ឆ្នាំ​។ 


 
​តម្រូវការ​សកលលោក សម្រាប់​ម្រេច​កំពត​កាន់តែខ្លាំង​ឡើង​ដោយសារតែ​គ្រប់គ្នា​ស្គា​ល់ពី​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​រន្ទឺ​ពី សេ្ត​ចនៃ​ម្រេច​មួយ​នេះ​។ ក្រុមហ៊ុន ខន​ហ្វី​រេល បានចាប់ផ្តើម​ដាំ​ដំណាំ​ម្រេច​តាំងពី​ឆ្នាំ​២០១០​មក​។ បច្ចុប្បន្ន​ម្រេច​បាន​ដុះ​នៅលើ​ផ្ទៃដី​ចំនួន​២៥​ហិតា​។ ការប្រមូល​ផល​លើកដំបូង​របស់​យើង​គឺ​នៅក្នុង​ឆ្នាំ​២០១៤ ហើយ​ពួកយើង​ធ្វើការ​នាំចេញ​ផលិតផល​មួយផ្នែកធំ​ទៅកាន់​ទីផ្សារ​ប្រទេស​បារាំង​។ 
 
​សំណួរ​៖ ផលិតផល KIRUM មិនមែន​គ្រាន់តែ​ជា​គ្រាប់​ម្រេច​កំពត​តែមួយ​មុខ​នោះទេ ប៉ុន្តែ​វា​ក៏មាន​ផលិតផល​ទឹកជ្រលក់​ម្រេច​កំពត និង​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​ជាច្រើន​រសជាតិ​ផ្សេងទៀត​ផងដែរ​។ ផលិតផល​ផ្សេងទៀត​អាច​នឹងត្រូវ​ចេញលក់​នៅ​ឆាប់ៗ​ខាងមុខនេះ​។ តើ​គំនិត​ច្នៃប្រឌិត​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​មែន​ទេ​សម្រាប់​ក្រុមហ៊ុន​ខម​ហ្វី​រេល​?
 
​ចម្លើយ​៖ បំណងប្រាថ្នា​នៃ​ការច្នៃប្រឌិត​ថ្មី​មួយ​នេះ​គឺជា​លទ្ធផល​នៃ​ទស្សនវិស័យ​ដែល​បណ្តាល​ឲ្យ​មានការ​បង្កើត​នៅ​ក្រុមហ៊ុន​ខន​ហ្វី​រេល​នេះ​ឡើង​។ ខន​ហ្វី​រេល​ជា​ក្រុមហ៊ុន​មួយ​ដែល​គិតពី​ប្រយោជន៍​សង្គម និង​ប្រយោជន៍​រួម ហើយ​បង្កើតឡើង​ដើម្បី​ក្លាយខ្លួនជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​។ គោលដៅ​របស់​យើង​គឺ​ដើម្បី​រួមចំណែក​ការកាត់បន្ថយ​គម្លាត​អ្នកមាន រវាង​ទីក្រុង និង​ជនបទ​ដែល​កាលពី​អតីតកាល​គម្លាត​នេះ បាន​ក្លាយជា​ប្រភព​នៃ​ការបំផ្លាញ​ប្រទេស​យើង ហើយ​ពួកយើង​ចង់​ចូលរួមចំណែក​ដល់​ការប្រយុទ្ធប្រឆាំង​ដល់​ការ​ចំណាកស្រុក​ដោយ​ការលើកស្ទួយ​ជីវភាព​ប្រជាកសិករ​ខ្មែរ​។ ដើម្បី​ឲ្យ​ប្រជាកសិករ​ទទួលបាន​ក​ម្រៃ​សមរម្យ​សម្រាប់​ជីវិត និង​ដើម្បី​ទទួលបាន​ការគោរព​នូវ​កម្លាំង​ពលកម្ម​របស់​ពួកគេ យើង​ត្រូវតែ​លើកកម្ពស់​យ៉ាងខ្លាំង​នូវ​ផលិតកម្ម​របស់​ពួកគេ ដោយ​ការ​ប្រែក្លាយ​ផលិតផល​ក្នុងស្រុក ឲ្យ​ទៅជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ដែល​អាច​ចែកចាយ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុងតម្លៃ​ដែល​ពួកគេ​អាច​ទ​ទូល​បាន​ចំណូល​សាក​សម​នឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​។ ទាំងនេះ​ចាំបាច់​ទាមទារ​ឲ្យ​មានការ​បង្កើត​ថ្មី​ដែល​នាំ​ឲ្យ​ផលិតផល​ក្នុងស្រុក ក្លាយជា​ផលិតផល​ចំណីអាហារ​ដែលមាន​គុណ​ប្រយោជន៍​ខ្ពស់​សម្រាប់​សុខុមាលភាព ហើយ​ទាក់ទាញ​ដល់​អតិថិជន​តាមរយៈ​ផលិតផល​តែមួយគត់​ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​ផលិតផល​ធម្មជាតិ និង​បាន​ប្តេជ្ញាចិត្ត​ដើម្បី​លើកកម្ពស់​បរិស្ថាន និង​សង្គម​។​
 
​ក្រុមហ៊ុន ខន​ហ្វី​រេល បានរួម​ចំណែក​ផងដែរ​ក្នុងការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​ជាមួយនឹង​ការ​បរិ​ចា្ជ​គ​៥​ភាគរយ​នៃ​ប្រាក់​ចំ​ណួ​ល​សុទ្ធ​របស់ខ្លួន​សម្រាប់​ជួយ​ដល់​ប្រជាជន​ដែល​បាន​ជួប​នូវ​ទុក្ខលំបាក​តាមរយៈ​កម្មវិធី​មួយ​ច្បាស់លាស់ ហើយ​ធានាបាន​ថា​ប្រាក់ចំណូល​ទាំងអស់​គឺ​បាន​ទៅដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​។ 


 
​សំណួរ​៖ ជាមួយនឹង​ការផលិត​តែ​ម្រេច​កំពត ក្រុមហ៊ុន​ខន​ហ្វី​រេល​ចូលរួម​កាន់តែច្រើន​នូវ​ការផលិត អាហារ​ដើម្បី​សុខភាព​។ តើ​ហេតុអ្វី​?
 
​ចម្លើយ​៖ លោក​ឱសថ​បណ្ឌិត​ហៃ​លី​អៀង ស្ថាបនិក​នៃ​ក្រុមហ៊ុន​ខន​ហ្វី​រេល​បានបញ្ចប់​ការសិក្សា​ផ្នែក​ឱសថ​នៅ​ប្រទេស​បារាំង​។ លោក​ស្គាល់​ច្បាស់​ពី​គុណប្រយោជន៍​នៃ​រុក្ខជាតិ​ចំពោះ​សុខភាព​។ ជា​យូរណាស់​មកហើយ​ដែល​ធម្មជាតិ​ផ្តល់​ឲ្យ​ប្រជាជន​កម្ពុជា​នូវ​ឱសថ​បុរាណ​ជាច្រើន​។ «​សូម​ឲ្យ​អាហារ​របស់​អ្នក​ក្លាយជា​ឱសថ​របស់​អ្នក​» វា​ជាគោលការណ៍​វេជ្ជសាស្ត្រ​របស់​ជនជាតិ​ឥណ្ឌា​ដែល​លោក​ឱសថ​បណ្ឌិត​ហៃ​លី​អៀង គាំទ្រ​ទាំងស្រុង​។ អតិថិជន​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​ទាមទារ​ឲ្យ​មាន​ម្ហូបអាហារ​ដែលមាន​គុណភាព​ល្អ​តាមបែប​ធម្មជាតិ​គ្មាន​ជាតិគីមី ហើយ​ល្អ​សម្រាប់​សុខភាព​។ ដើម្បី​លើកតម្កើង​តម្លៃ​ផលិត​ធម្មជាតិ​របស់​ប្រជាជន​កម្ពុជា​ដោយ​ប្រើប្រាស់​សក្តា​នុ​ពុល​របស់​វា​ចំពោះ​សុខមាលភាព ជា​មធ្យោបាយ​មួយ​ដ៏​អស្ចារ្យ​ដើម្បី​ស្វែងរក​ឱកាស​ថ្មី​នឹង​អតិថិជន​ថ្មី​សម្រាប់​ផលិតផល​ទាំងអស់​របស់​កម្ពុជា​។ នាយកដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់​យើង​ធ្វើការ​ដោយ​ពុំ​នឿយហត់​នៅក្នុង​ទិសដៅ​នេះ​។ ស្ករត្នោត​សរីរាង្គ ដែលមាន​លក្ខណៈសម្បត្តិ​ល្អជា​ច្រើន​ពិសេស មាន​ផល​ល្អ​សម្រាប់​អ្នក​កើត​ទឹកនោមផ្អែម បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបង្កើត​ក្រុមហ៊ុន​ខន​ហ្វី​រេល​នៅក្នុង​ទិសដៅ​នេះ​។​
 
​យើង​បង្កើត​តែ​ម្រេច​កំពត​ជាច្រើន​ប្រភេទ តែ​ម្រេច​កំពត​ដែលមាន​ពហុ​តម្លៃ​ដោយ​ចាប់​ផ្តើមចេញពី​គំនិត​ដ៏​សាមញ្ញ​មួយ ដែលមាន​រសជាតិ​ល្អ​សម្រាប់​ការទទួល​ទាន និង​ល្អ​សម្រាប់​សុខភាព​។ រូបមន្ត​នៃ​តែ​ម្រេច​កំពត​របស់​យើង​បាន​ចុះបញ្ជី​នៅ​វិទ្យា​សា្ថ​ន​ជាតិ​សម្បត្តិ​ឧស្សាហកម្ម​ដែល​ហៅ​កាត់​ថា INPI (National Institute of Industrial Property) នៅ​ប្រទេស​បារាំង ហើយ​យើង​កំពុង​សុំ​ប៉ាតង់​អន្តរជាតិ​។ យើង​បាន​បន្ត​ស្រាវជ្រាវ​ដោយ (​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​បារាំង​សម្រាប់​ស្រាវជ្រាវ​ដល់​កសិកម្ម និង​ការអភិវឌ្ឍ​) CIRAD ដើម្បី​ផលិត​ចេញ​នូវ​ផលិតផល​ផ្សេងៗ​ទៀត​ដែល​ចេញពី​កញ្ចុំ​ផ្កា​ម្រេច​កំពត​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ផលិតផល​គ្រប់​ទម្រង់​ដែល​ល្អ​សម្រាប់​សុខភាព​៕  
 

Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com