អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ជីប ម៉ុង ចាប់ផ្តើមសាងសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិកម្ពស់៤៥ជាន់
× ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិ កម្ពស់៤៥ជាន់ ដែលមានទុនវិនិយោគប្រមាណ ១៥០លានដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ គម្រោងអគារពាណិជ្ជកម្មចម្រុះនេះ មានទីតាំងស្ថិតតាមបណ្តោយផ្លួវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស ៥ មករា ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ២០២២។
ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន បានចាប់ដៃជាគូមួយ សណ្ឋាគារម៉ារៀតអន្តរជាតិ ដែលជាសណ្ឋាគារឈានមុខគេ និងធំជាងគេមួយ ក្នុងពិភពលោក ដើម្បីសាងសង់សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ក្នុងអគារពាណិជ្ជកម្មចម្រុះដ៏ធំមួយនេះ។
ក្រៅពីសណ្ឋាគារលំដាប់អន្តរជាតិ អគារពាណិជ្ជកម្មចម្រុះអន្តរជាតិនេះក៏មាន អគារការិយាល័យទំនើប រោងភាពយន្តខ្នាតធំ ស្កាយបារ និងជាពិសេសផ្សារទំនើបកម្ពស់៥ជាន់ រួមជាមួយនឹងទីតាំងចតយានជំនិះធំទូលាយផងដែរ។
នាពិធីបញ្ចុះបឋមសិលា លោក លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន បានថ្លែងថា កិត្តិនាមរបស់ក្រុមហ៊ុនជីប ម៉ុង នៅកម្ពុជា និងកិត្តិនាមរបស់សណ្ឋាគារ ម៉ារៀតអន្តរជាតិ ដែលជាក្រុមហ៊ុនសណ្ឋាគារធំជាងគេមួយនៅលើពិភពលោក នឹងនាំមុខមាត់ថ្មី និងកិត្តិនាមថ្មីជូនប្រទេសកម្ពុជា។ ការសាងសង់អគារពាណិជ្ជកម្មចម្រុះលំដាប់អន្តរជាតិនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ខាងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា។ នេះជាការបន្ថែមរបស់ លោក លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិន។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com