ជាតិ
សង្គមជាតិ
រដ្ឋបាលជលផលហាមនេសាទត្រីកាម៉ុង (ប្លាធូ) រហូតដល់ថ្ងៃទី៣១ ខែមីនា
× ភ្នំពេញ៖ នៅក្នុងរដូវកាលត្រីពងនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲ្យពលរដ្ឋបិទនេសាទត្រីកាម៉ុង ឬត្រីប្លាធូ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែ មីនា។ នេះបើតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក អេង ជាសាន ប្រធានរដ្ឋបាលជលផល។
ក្នុងសេចក្តីជូនដំណឹង លោក អេង ជាសាន បានបញ្ជាក់ថា ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឲ្យបានគង់វង្សទៅអនាគត ប្រជានេសាទទាំងអស់បញ្ឈប់សកម្មភាពនេសាទត្រី «ប្លាធូ»ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា នេះ ដែលជារដូវពងកូនបន្តពូជរបស់ត្រីកាម៉ុង «ប្លាធូ»នៅក្នុងដែននេសាទសមុទ្រកម្ពុជានេះជាបន្ទាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com