អត្ថបទពាណិជ្ជកម្ម
ក្លិបស្ទែម នឹងត្រូវដាក់ឲ្យអនុវត្តដើម្បីបំផុសចំណាប់អារម្មណ៍ស្ត្រីកម្ពុជាលើការងារស្ទែម
× អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលកំពុងបំផុសយុវតីកម្ពុជា ឱ្យពិចារណាអាជីពការងារ នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ជាក់ស្តែង អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា ក៏បានរៀបចំសិក្ខាសាលាជាលើកទី១កាលពីពេលកន្លងទៅ ស្ដីពីភាពជាអ្នកដឹកនាំ ក្រោមគម្រោងស្ទែម ដើម្បីស្ត្រីកម្ពុជា ផងដែរ។
ក្រោមការឧបត្ថម្ភរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា អង្គការនេះ នឹងដាក់ឱ្យអនុវត្តគម្រោងក្លិបស្ទែមចំនួន៨សប្ដាហ៍ ដែលដឹកនាំយុវតីវ័យក្មេងៗ នៅតាមគ្រឹះស្ថានសិក្សានានារបស់ពួកគេ។ ក្លិបស្ទែមនេះ នឹងផ្ដល់ឱកាសដល់យុវតី ក្នុងការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងបង្កើតបណ្ដាញជាមួយយុវតីដទៃទៀតដែលមានគំនិតដូចគ្នា តាមរយៈសកម្មភាពដ៏រីករាយផ្សេងៗទាក់ទងនឹងស្ទែម។
ឯកសារសម្រាប់ប្រើក្នុងក្លិបស្ទែម គឺអាចទាញយកបានដោយឥតគិតថ្លៃ សម្រាប់វិទ្យាល័យនានានៅកម្ពុជា ហើយស័ក្តិសមប្រើសម្រាប់សិស្សថ្នាក់ទី៨ ដល់ទី១០។
ប្រសិនបើមានចំណាប់អារម្មណ៍បង្កើតក្លិបស្ទែមដោយខ្លួនឯង ប្អូនៗយុវតី អាចចុះឈ្មោះបានតាមរយៈ
តំណនេះ ដើម្បីទាញយកឯកសារដឹកនាំក្លិបប្រចាំសប្ដាហ៍។
ប្រធានបទប្រចាំសប្ដាហ៍នីមួយៗ ផ្ដោតសំខាន់ទៅលើអាជីពផ្សេងៗ នៅក្នុងវិស័យស្ទែម ហើយសមាជិកក្លិប នឹងទទួលបានការបំផុសគំនិត តាមរយៈវីដេអូសម្ភាសជាមួយស្ត្រី ដែលជាអ្នកជំនាញអាជីព នៅក្នុងផ្នែកផ្សេងៗនៃស្ទែម។ ពួកគាត់ នឹងសិក្សាតាមរយៈសកម្មភាពសិក្សាចំទិសដៅ និងគួរឱ្យចាប់អារម្មណ៍។
ការដឹកនាំក្លិបជាការងារងាយៗ ហើយយុវជន និងយុវតី អាចចូលរួមធ្វើជាសមាជិកក្លិបបាន។ វិធីដឹកនាំក្លិប គឺត្រូវបានផ្ដល់ជូនជារៀងរាល់សប្ដាហ៍ ហើយធនធានសម្រាប់ប្រើក្នុងក្លិប គឺសាមញ្ញ និងងាយរក មិនថានៅខេត្ត ឬទីក្រុងឡើយ។ វិធីដឹកនាំក្លិប អាចទាញយកបានចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
សូមចុច
ត្រង់នេះដើម្បីទទួលបានព័ត៌មានបន្ថែម និងការចុះឈ្មោះ។
គម្រោងនេះឧបត្ថម្ភដោយ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក្នុងបំណងលើកកម្ពស់ស្ត្រីកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា តាមរយៈ
ទូរស័ព្ទលេខ ៖ 023 72 72 62 ។
(អត្ដបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com