ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! ក្លិន​មាត់​នឹង​ប្រែជា​ស្រស់ថ្លា​ភ្លាមៗ ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ទាំងនេះ​
20, Sep 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ គឺ​បណ្ដាលមកពី​ការកើនឡើង​នូវ​បរិមាណ​បាក់តេរី​ក្នុង​មាត់ ក៏ដូចជា​កំទេចកំទី​នៃ​អាហារ​មាន​ក្លិន​ខ្លាំង​មួយចំនួន​។ ហើយ​ការ​ដុសធ្មេញ​, ប្រើប្រាស់​ទឹក​ខ្ពុរមាត់ ឬ​ទំពា​រស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​ក៏​មិន​អាចទៅរួច​គ្រប់ពេល​ដែរ​។  ហេតុនេះ​ថា​តើ​មាន​វិធី​ងាយៗ​អ្វី​ជួយ​បំបាត់​ក្លិន​មាត់​ផ្ដល់នូវ​ខ្យល់​ដង្ហើម​ស្រស់ថ្លា​បាន​ឆាប់រហ័ស​ទេ​? កុំ​បារម្ភ​! អ្នក​អាច​ទទួលបាន​ក្លិន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ភ្លាមៗ​ដោយ​គ្រាន់តែ​ប្រើប្រាស់​ឱសថ​រុក្ខជាតិ​។ ប៉ុន្តែ​ស្លឹក​រុក្ខជាតិ​ប្រភេទ​ណាខ្លះ​ទៅ​ទើប​មាន​ប្រសិទ្ធិភាព​ខ្ពស់​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឱសថ​រុក្ខជាតិ​ជួយ​ទប់ស្កាត់​បញ្ហា​ក្លិន​មាត់ ៖
 
១. ជី​អង្កាម​
 
​ធ្លាប់​ឆ្ងល់​ទេ​ថា​តើ​ហេតុអ្វី​បានជា​ថ្នាំដុសធ្មេញ​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ជី​អង្កាម​? នោះ​ក៏​ព្រោះតែ​ជី​អង្កាម​មាន​ប្រសិទ្ធិ​ភាពប្រសើរ​បំផុត​ក្នុង​ការបំបាត់​ក្លិន​មាត់​មិនល្អ ហើយ​ផ្ដល់​ភាពស្រស់ថ្លា​ជំនួស​វិញ​តាមរយៈ​​សារធាតុ​ក្លរ៉ូភីល​ដែល​វា​មាន​ផ្ទុក​។​
 
២. ផ្កា​ក្លាំង​ពូ (Cloves) 
 
​ការ​ទំពារ​ផ្កា​ក្លាំង​ពូ​មួយចំនួន​ក្នុង​មាត់​ជា​វិធី​ដ៏​ល្អ និង​ងាយ​បំផុត​ជួយ​ឱ្យ​ក្លិន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ឆាប់រហ័ស ប្រសិនបើ​អ្នក​មិនអាច​ដុស​សម្អាត​ធ្មេញ ឬ​ខ្ពុរមាត់​ជាមួយ​ទឹក​ខ្ពុរមាត់​បាន​។​
 
៣. ជី​វ៉ាន់ស៊ុយ​
 
​គ្រាន់តែ​ទទួលទាន​ជី​វ៉ាន់ស៊ុយ​ក៏​ជួយ​រក្សា​ក្លិន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​របស់​អ្នក​បាន​គួរឱ្យកត់សម្គាល់​តាមរ​យៈ​សារធាតុ​ក្លរ៉ូភីល​ដែល​វា​មាន​ផ្ទុក​។​
 
៤. ជី Sage  (​ជី​ម្យ៉ាង​ស្រដៀង​ជី​អង្កាម​តែមាន​ទង​វែង​ជាង​)
 
​ជី Sage មាន​ផ្ទុក​សារធាតុ​កម្ចាត់​ពពួក​បាក់តេរី​បង្ក​ក្លិន​មាត់​មិនល្អ​។ ដូច្នេះ​ចូរ​ព្យាយាម​ទំពារ​ស្លឹក​ជី​នេះ​ក្នុង​មាត់​។​
 
៥. ជី​នាងវង​
 
​ការ​ទំពារ​ស្លឹក​ជី​នាងវង​ត្រឹម ២ ស្លឹក​ក្នុង​មាត់​ក៏​ជួយ​បំបាត់​បញ្ហា​ក្លិន​មាត់​ផ្ដល់​ខ្យល់​ដង្ហើម​ស្រស់ថ្លា តាម​
​រយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី និង​ក្លិន​មិនល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com