អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​«We DO»​ដែល​ផ្ដោត​ការយកចិត្តទុកដាក់​លើ​អតិថិជន​
16, Jan 2019 , 3:01 pm        
រូបភាព
ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បានចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ «We DO» ដែលជា​យុទ្ធនាការ​ដ៏​មុតមាំ​មួយ ដើម្បី​បង្ហាញ​នូវ​អត្តសញ្ញាណ​ដែលមាន​ទំនុកចិត្ត និង​មាន​ភាពរស់រវើក  ភ្ជាប់​ជាមួយ​ការប្ដេជ្ញាចិត្ត របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​របស់ខ្លួន ក្រោម​ពាក្យ​ថា​៖ Listening. Understanding. Delivering​។​
 
​យុទ្ធនាការ «We DO»​នេះ ធ្វើឡើង​ដើម្បី​អបអរ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​បោះជំហាន​ទៅមុខ និង​មាន​ភាព​សុទិដ្ឋិនិយម ដើម្បី​មាន​ភាព​រីកចម្រើន​ក្នុង​ឆាកជីវិត​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុងប្រទេស ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា មាន​មោទនភាព​ដែល​បាន​ក្លាយជា​ដៃគូ​ដ៏​ទុកចិត្ត សម្រាប់​អតិថិជន​របស់ខ្លួន ខណៈដែល​ពួកគាត់ កំពុង​បន្ត​ការតាំង​ចិត្ត ដើម្បី​សម្រេចបាន​នូវ​ភាពជោគជ័យ​បន្ថែមទៀត​ក្នុង​ជីវិត​។​


 
​លោក ហ៊​ង វុទ្ធី នាយក​ផ្នែក​អតិថិជន និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា មានប្រសាសន៍​ដូច្នេះ​ថា​៖«​យុទ្ធនាការ “We DO” មានន័យថា យើង​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​អតិថិជន​របស់​យើង​។ អត្តសញ្ញាណ​របស់​យើង ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ថ្មី «Listening. Understanding. Delivering. » នឹង​ពង្រឹង​ការយកចិត្តទុកដាក់រ​បស់​យើង​ចំពោះ​អតិថិជន តាម     រយៈ​ទំនាក់ទំនង​បែប​ទំនើបកម្ម​ថ្មី  ភាព​កាន់តែ​ងាយស្រួល​ជាង​មុន និង​ការច្នៃប្រឌិត​ថ្មី​។ 
 
​នៅក្នុង​ពិភពលោក​ដែលមាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​បច្ចេកវិទ្យា​ខ្ពស់  ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ក៏​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​សម្បូរបែប ដើម្បី​បន្ត​ឧត្តមភាព​របស់ខ្លួន ក្នុងការ​យកចិត្តទុកដាក់ និង​ការផ្តល់​សេវាកម្ម  សំដៅ​យ៉ាងណា ដើម្បី​បង្កើន​នូវ​បទពិសោធន៍​ល្អៗ​បន្ថែមទៀត​ជូន​ដល់​អតិថិជន ព្រមទាំង​ធ្វើឱ្យ​ពួកគាត់ កាន់​តែមាន​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​ក្រុមហ៊ុន​។​
 
“Listening. Understanding. Delivering.” មានន័យថា​៖ 
 
•​ ​ផ្តោតទៅលើ​អតិថិជន ដោយ​ស្វែងយល់​នូវ​តម្រូវការ​របស់​ពួកគាត់ ព្រមទាំង​ផ្តល់នូវ​បទពិសោធន៍​ប្រកបដោយ​ភាពងាយស្រួល ក្នុងការ​ទទួលបាន​ព័ត៌មាន និង​សេវាកម្ម​ផ្សេងៗ​។​
•​ ​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ច្រើនយ៉ាង និង​ទូលំទូលាយ សម្រាប់​ការការពារ​ហិរញ្ញវត្ថុ   ការថែរក្សា​សុខភាព និង​សុខុមាលភាព ការ​សន្សំ  និង​ការចូលនិវត្តន៍​។​
•​ ​បង្កើត​ការច្នៃប្រឌិត​ថ្មីៗ​បន្ថែមទៀត ដែល​យល់​ពី​តម្រូវការ និង​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​។​
 
​យុទ្ធនាការ​«We DO» នឹង​ត្រូវបាន​ផ្សព្វផ្សាយ នៅក្នុង​បណ្តា​ប្រទេស​ចំនួន​១០ នៅក្នុង​ទ្វីបអាស៊ី របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។  យុទ្ធនាការ​នេះ ផ្តោតទៅលើ​មូលបទ​ជាក់លាក់​ចំនួន​៣ គឺ​១) ការច្នៃប្រឌិត​។ ២) ការការពារ​ហិរញ្ញវត្ថុ និង​៣) សុខភាព​រាងកាយ​។ ជារួម យុទ្ធនាការ​នេះ​គឺជា​សក្ខី​បណ្ណ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ដើម្បី​ជួយ​លើកកម្ពស់​សុខុមាលភាព  និង​បង្កើន​ទ្រព្យសម្បត្តិ​របស់​អតិថិជន​។​
 
​ចាប់តាំងពី​ដំណើរការ​នៅ​ឆ្នាំ​២០១៣​មក  ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ប្តេជ្ញា​ផ្តល់ជូន​នូវ​តម្រូវការ​នៃ​ការការពារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជួយ​ធានា​ឲ្យ​បាន នូវ​អនាគត​ហិរញ្ញវត្ថុ​រយៈពេល​វែង​សម្រាប់​ពួកគាត់​។ ក្រុមហ៊ុន​បានចេញ​បណ្ណ​សន្យា​រ៉ាប់រង​ចំនួន​ជាង ១៥​ម៉ឺន​បណ្ណ ក្នុងនោះ​មាន​ទឹកប្រាក់​ការពារ និង​សន្សំ​សរុប​ប្រមាណ ៣.៥​ពាន់​លាន​ដុល្លារ (​គិត​ត្រឹម​ខែកក្កដា​ឆ្នាំ ២០១៨)​។ នៅក្នុង​ឆ្នាំ​ថ្មី​នេះ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នឹង​ផ្ដោតលើ​ការច្នៃប្រឌិត​ថ្មីៗ  ដែលជា​យុទ្ធសាស្ត្រ​មួយ ក្នុងចំណោម​យុទ្ធសាស្ត្រ​អាទិភាព​របស់ខ្លួន ក្នុង​បំណង​បង្កើត​សេវា​បម្រើ​ដ៏​រលូន សម្រាប់​អតិថិជន​របស់ខ្លួន ក៏ដូចជា​សម្រួល​ដល់​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​ផងដែរ​។ 
 
«We DO» គឺជា​យុទ្ធនា​ការដែល​ធ្វើឡើង​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន ដូចជា​ប៉ុស្តិ៍​ទូរទស្សន៍ ផ្ទាំង​ប៉ាណូ និង​បណ្តាញ​អ៊ីនធឺណិត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com