ជាតិ
អាជ្ញាធរ នឹង​ស្តា​របឹង​សំរោង​ដែលជា​អាង​ស្ដុក​ទឹក និង​ប្រព័ន្ធ​រំដោះ​ទឹកជំនន់​នៅ​ភ្នំពេញ​
16, Jan 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ នឹង​ស្តា​របឹង​សំរោង ដែលជា​អាង​ស្ដុក​ទឹក និង​ជា​ប្រព័ន្ធ​រំដោះ​ទឹក​ជន់​លិច​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ឡើងវិញ បន្ទាប់ពី​វា​បានរួម​តូច ដោយសារ​ទន្ទ្រាន​កាន់កាប់ និង​ការសាងសង់​ទំនប់​លើ​ផ្ទៃ​បឹង​។ បឹង​សំរោង​មាន​ទំហំ​៣៣៦​ហិកតា ស្ថិតនៅ​ឃុំ​សំរោង ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ដើម្បី​ងាយស្រួល​ដល់​ការស្ដារ​បឹង​សំរោង​នេះ​ឡើងវិញ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​នៅ​ថ្ងៃទី​១៤ ខែ មករា បានចេញ​ការជូនដំណឹង​មួយ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ស៊ង និង​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី រុះ​រើចេញ​ក្នុង​រយៈពេល​១០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​។

 
​បើតាម​ការជូនដំណឹង​ដដែល ម្ចាស់​ស៊ង និង​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ដែលមាន​ត្រី​ធំៗ​ត្រូវ​លក់​ឲ្យ​ហើយ​។ ឯ​អ្នក ដែលមាន​ត្រី​តូចៗ​ត្រូវ​ទាក់ទង​ទៅកាន់​រដ្ឋបាល​ខណ្ឌ ដើម្បី​រក​ដំណោះស្រាយ​។ ក្នុងករណី​មិន​អនុវត្តតាម រដ្ឋបាល​ខណ្ឌ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​នោះទេ​។ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​បញ្ជាក់​ដូច្នេះ​៕
 

Tag:
 ស្ដារ​បឹង​
  បឹង​សំរោង​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com