ជាតិ
រដ្ឋមន្ត្រី​ព័ត៌មាន រិះគន់​ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត នៅ​ព្រលានយន្តហោះ​ភ្នំពេញ​
16, Jan 2019 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ភ្ញៀវ​កាន់តែច្រើន ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ កាន់តែ​ប្រឹង​ធ្វើ​ឲ្យ​យឺត »​។ នេះ​ជា​មតិ​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​ឃ្នើសចិត្ត​ចំពោះ​សេវាកម្ម​ចេញ​-​ចូល​នៅ​ព្រលានយន្តហោះ​។


 
​ចំណុច​ដែល​លោក ខៀវ កាញារីទ្ធ ឃ្នើសចិត្ត​នោះ គឺ​ទីកន្លែង​បញ្ជរ​ចេញ និង​កន្លែង​បង់លុយ​នៅ​ទីតាំង​ផ្សេងគ្នា ដែល​ផ្ទុយ​ពី​អាកាសយានដ្ឋាន​ផ្សេងៗ​ទៀត​។ «​ធម្មតា​គេ​បង់លុយ​នៅ​បញ្ជរ​ចេញ តែ​នេះ​(​អាកាសយានដ្ឋាន​ភ្នំពេញ )​អ្នក​បើកឡាន​ត្រូវ​ឈប់​ឡាន​នៅ​បញ្ជរ​ចេញ ហើយរ​ត់ទៅ​បង់លុយ​នៅ​កន្លែង​ផ្សេង ។ ដើរ​ជុំវិញ​ពិភពលោក ទើប​ឃើញ​ក្បាច់​នេះ​មួយ !»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​៕
 


Tag:
 ​ខៀវ កាញារីទ្ធ​
  យន្តហោះ​
© រក្សាសិទ្ធិដោយ thmeythmey.com