ជាតិ
ឡានស្ទូច​ដាច់​ខ្សែ​សណ្ដោង​មួយគ្រឿង បាន​បុក​បាក់​ផ្នែក​បង្កាន់ដៃស្ពាន​អ្នក​លឿង​
16, Jan 2019 , 4:34 pm        
រូបភាព
​ភ្នំពេញ​៖ រថយន្តស្ទូច​មួយគ្រឿង បានធ្វើ​ឲ្យ​ខូច​បង្កាន់ដៃស្ពាន​អ្នក​លឿង នៅ​ព្រឹក​ថ្ងៃទី​១៥ មករា​នេះ​។ នៅពេលនេះ សមត្ថកិច្ច កំពុង​ស្វែងរក​ម្ចាស់​រថយន្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

 
​លោក រស់ វណ្ណា ស្នងការរង​ខេត្តព្រៃវែង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ករណី​ខូចខាត​ផ្នែក​បង្កា​ន់​ស្ពាន​នេះ បង្កឡើង​ដោយ​រថយន្តស្ទូច ដែល​ត្រូវបាន​រថយន្ត​មួយគ្រឿង​ទៀត សណ្ដោង​ឡើងលើ​ស្ពាន​អ្នក​លឿង ដែល​មានបំណង​ឆ្ពោះទៅ​ខេត្តកណ្ដាល​។ ប៉ុន្តែ​ខ្សែ​សណ្ដោង​រថយន្ត​នោះ ក៏បាន​ដាច់ ហើយ​រថយន្តស្ទូច​ក៏បាន​រអិល​ថយក្រោយ ទៅបុក​បង្កាន់ដៃស្ពាន ទើប​បណ្ដាល​ឲ្យ​ខូចខាត​បែបនេះ​។ ដោយឡែក​ម្ចាស់​រថយន្ត​បង្ក​ហេតុនេះ ក៏បាន​រត់គេចខ្លួន​បាត់​ទៅ​។​
 
​បើតាម​លោក រស់ វណ្ណា រថយន្ត​ស្ទូចនេះ ត្រូវបាន​សមត្ថកិច្ចយកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​ខេត្តព្រៃវែង​ហើយ។ សមត្ថកិច្ច កំពុង​ស្វែងរក​ម្ចាស់​រថយន្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com