កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីកាយសម្ព័ន្ធអាមេរិកម្នាក់រកបាន១០ពិន្ទុពេញដែលមិនធ្លាប់មានពីមុន Katelyn-Ohashi-កីឡាការិនីកាយសម្ព័ន្ធរបស់ក្រុម-UCLA
×
នាង Katelyn Ohashi កីឡាការិនីកាយសម្ព័ន្ធរបស់ក្រុម UCLA Bruins បានទទួលភាពល្បីល្បាញលើប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីរកបានពិន្ទុល្អឥតខ្ចោះរហូតដល់១០ពិន្ទុពេញមិនធ្លាប់មាននៅក្នុងកម្មវិធីប្រកួតប្រជែង Collegiate Challenge ក្នុងក្រុង Anaheim រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមករាកន្លងទៅ។
Ohashi មានវ័យ២១ឆ្នាំ និងមានដើមកំណើតពីទីក្រុង Seattle សហរដ្ឋអាមេរិក បានក្លាយជាកីឡាការិនីដំបូងបំផុតរបស់ UCLA Bruins ដែលទទួលបាន១០ពិន្ទុពេញពីការសម្តែងជាមួយនឹងភាពប៉ិនប្រសប់របស់នាងនៅលើក្តាតាពី។
វីដេអូដែលបង្ហាញពីការសម្តែងរបស់នាង ដែលបង្ហោះដោយគណនី Twitter របស់ UCLA ផ្ទាល់នោះបានទទួលការ Retweets ឡើងវិញរហូលដល់ ១៦៤៧០៤ និងចុច Like ជិត៧សែននាក់ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ។
បើតាមការចុះផ្សាយរបស់កាសែត The Los Angeles Times នាង Ohashi ធ្លាប់បានជួយក្រុម UCLA Bruins នេះឈ្នះពានរង្វាន់ NCAA កាលពីឆ្នាំមុន បើទោះបីនាងទើបជួមគ្រោះថ្នាក់ចរាចរណ៍ហើយថ្មីៗក៏ដោយ។ ប៉ុន្តែយ៉ាងណាកាលនោះ នាងមិនបានរៀបរាប់ពីបញ្ហារាងកាយដែលប្រឈមអំឡុងពេលនាកប្រកួតប្រជែងឡើយ។
នេះជាវីដេអូដែលបង្ហាញពីការប្រកួតរបស់ Ohashi កាលពីឆ្នាំមុន បើទោះនាងទើបជួបគ្រោះថ្នាក់ក្តី។
VIDEO
Tag:
កីឡាកាយសម្ព័ន្ធ
Katelyn Ohashi
© រក្សាសិទ្ធិដោយ thmeythmey.com