ជាតិ
សង្គមជាតិ
ស៊ុយអែត​ជួយ RUPP ប្រែក្លាយ​ពី​«​រៀន​តាម​សៀវភៅ ទៅជា​រៀន​បែប​ស្រាវជ្រាវ នៅ​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​»
17, Jan 2019 , 9:29 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មើលឃើញ​ពី​លទ្ធភាព​ផ្លាស់ប្ដូរ​យ៉ាងសំខាន់​រប​ស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ទៅលើ​ផ្នែក​ពិសោធន៍ ស្រាវជ្រាវ បន្ទាប់ពី​ប្រទេស​ស៊ុយអែត​សម្រេច​ជួយ​លើ​ផ្នែក​នេះ ដែល​គ្រោង​ចំណាយ ១០​លាន​ដុល្លារ​អាមេរិក​។

 
​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏ដូចជា​ការបណ្ដុះបណ្ដាល​របស់​គ្រឹះស្ថាន​អប់រំ​ផ្សេងៗ​នៅ​កម្ពុជាភាគច្រើន គឺជា​ការរៀន​តាម​សៀវភៅ មិនមែនជា​ការរៀន​ដែល​ផ្ដោត​ការស្រាវជ្រាវ​នោះទេ ពោលគឺ​មើល​ទ្រឹស្ដី​ពី​សៀវភៅ​ដែលមាន​ស្រាប់ មិនមែន​រកឃើញ​ថ្មី​។ ដូចនេះហើយ​ប្រទេស​ស៊ុយអែត នឹង​ជួយ​ឧបត្ថម្ភ ដើម្បី​ប្រែក្លាយ​ការរៀន​បែប​ទ្រឹស្ដី​ទៅជា​រៀន​បែប​ស្រាវជ្រាវ ពិសោធន៍​បង្កើត​ថ្មី​។​

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រុ៉ន ថ្លែង​ដូច្នេះ​ថា​៖«​ភាគច្រើន​នៅ​កម្ពុជា ផ្ដោត​ការបង្រៀន​សុទ្ធសាធ អត់​មានការ​ស្រាវជ្រាវ​ទេ​។ ដូច្នេះ​យើង​មាន​ចក្ខុវិស័យ​ពី​សាកលវិទ្យាល័យ​ដែល​បង្រៀន​សុទ្ធសាធ មកជា​សាកលវិទ្យាល័យ​ផ្ដោតលើ​ការស្រាវជ្រាវ ដើម្បី​ពង្រឹងសមត្ថភាព​របស់​គ្រូ​ផង ព្រោះ​បើ​អត់​ស្រាវជ្រាវ នោះ​គាត់​បង្រៀន​អ្វី​ដដែលៗ និង​មួយទៀត​ដើម្បី​រក​អ្វី​ថ្មី ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​»​។​
 
​ស៊ុយអែត​បានជ្រើសរើស​អនុវត្ត​គម្រោង​របស់ខ្លួន​ជាមួយ RUPP ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ១០​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​សាកល្បង ៤​ឆ្នាំ​។ មូលនិធិ​នេះ ផ្ដោត​សំខាន់​លើ​ការសិក្សា​ថ្នាក់អនុបណ្ឌិត បណ្ឌិត ពិសេស​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​។ ស៊ុយអែត មិន​ទម្លាក់​លុយ​ទាំង​ដុល​នោះទេ តែ​គេ​នឹង​សហការ​ជាមួយ RUPP ជាប្រចាំ​។ តាម​មូល​និ​ធីiនេះ ស៊ុយអែត​នឹង​ជួយ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ គ្រឿង​បរិក្ខា​ផ្នែក​មន្ទីរពិសោធន៍ ផ្នែក​ព័ត៌មានវិទ្យា អ៊ី​ន​ធឺ​ណិត​សម្រាប់​ក្រា​ស្រាវជ្រាវ បណ្ណាល័យ​ទំនើប និង​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស​របស់ RUPP។  ការផ្ដល់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ស៊ុយអែត ការបញ្ជូន​សាស្ត្រាចារ្យ​ពី​ប្រទេស​នេះ​មក​កម្ពុជា នឹងត្រូវ​ធ្វើឡើង​តាមរយៈ​គម្រោង​មួយ​នេះ​។​

​ខាងក្រោម​នេះ ជា​ប្រសាសន៍​របស់លោក ជេ​ត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជុំវិញ​គម្រោង​គាំទ្រ​របស់​ស៊ុយអែត​ដល់​សាកលវិទ្យាល័យ​មួយ​នេះ​៖ 


Tag:
 អប់រំ​
  ស្រាវជ្រាវ​
© រក្សាសិទ្ធិដោយ thmeythmey.com