ជាតិ
អាកាសធាតុ នឹងចុះត្រជាក់ជាថ្មី ចាប់ពីថ្ងៃទី២៥-២៧ ខែមករា
× ភ្នំពេញ៖ អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ជាថ្មីចាប់ពីថ្ងៃទី២៥-២៧ ខែមករា ពិសេសនៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ដែលនឹងមានសីតុណ្ហភាពអប្បបរមាក្នុងរង្វង់ ១៧-១៩ អង្សាសេ។ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដែលចេញផ្សាយ នៅថ្ងៃទី១៧មករានេះ។
តាមក្រសួងធនធានទឹក មូលហេតុនៃការចុះត្រជាក់លើកទី២នេះ មកពីនៅថ្ងៃទី២៤-២៧ មករា ជ្រលងសម្ពាធខ្ពស់ នឹងបង្កើនឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជា។ ក្រសួងនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់នេះ ពិសេសកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន។
សូមបញ្ជាក់ថា ការចុះត្រជាក់លើកទី១នៅប្រទេសកម្ពុជា កើតឡើងកាលពីដើមខែមករា។ ពេលនោះ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានសីតុណ្ហភាពអប្បបរមា ១៧-១៩ អង្សា រីឯរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងទៀតមានសីតុណ្ហភាព ២១-២៣អង្សា៕
© រក្សាសិទ្ធិដោយ thmeythmey.com