ជាតិ
​​​ន​យោ​បាយ​ជាតិ​
អូស្ដ្រាលី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៨ បន្ទាប់ពី​កម្ពុជា​
17, Jan 2019 , 11:50 am        
រូបភាព
​សៀមរាប​៖ កិច្ចប្រជុំសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) លើក​ទី​២៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ បាន​បិទ​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៦ មករា ឆ្នាំ​២០១៩​។ កិច្ចប្រជុំ​ពេញ​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤ មក បានសម្រេច​ផ្លែផ្កា​គួរឱ្យកត់សម្គាល់ ដូចជា​បញ្ហា​ឧក្រិដ្ឋកម្ម​ក្នុង​តំបន់ បម្រែបម្រួល​អាកាសធាតុ និង​សមភាព​យេនឌ័រ​ជាដើម​។​ល​។ ជាមួយគ្នានេះដែរ ប្រទេស​អូស្ដ្រាលី នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​លើក​ទី​២៨ ដែល​គ្រោង​ធ្វើ​នៅ​ខែមករា ឆ្នាំ​២០២០​។​

 
​ប្រធានព្រឹទ្ធសភា​អូស្ដ្រាលី លោក ស្កុ​ត រី​យេន (Scott Ryan) បានទទួល​ទង់ APPF ពីស​ម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ដើម្បី​ជា​សក្ខីភាព​បញ្ជាក់ថា អូស្ដ្រាលី​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ APPF លើក​ទី​២៨ នៅ​ឆ្នាំ​ក្រោយនេះ​។ លោក ស្កុ​ត រី​យេន បាន​សម្ដែង​អារម្មណ៍​រីករាយ និង​បង្ហាញ​ជំហរ​បន្ត​លើកកម្ពស់​យន្តការ APPF ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​សុខសន្ដិភាព និង​ការអភិវឌ្ឍ​ដោយ​និរន្ដរភាព​។​
 
​គួរ​បញ្ជាក់ថា កិច្ចប្រជុំ APPF លើក​ទី​២៨ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ និង​រៀបចំ​នៅ​ខេត្តសៀមរាប​មាន​ប្រទេស​ចំនួន ២១​ចូលរួម​ក្នុងចំណោម​ប្រទេស ២៧ ដែលជា​សមាជិកភាព​។ កម្ពុជា​បាន​ចូលរួម​ជាម​យ​យ​វេទិកា​នេះ​តាំងពី​ឆ្នាំ ១៩៩៥​មក​៕
 

Tag:
 APPF
© រក្សាសិទ្ធិដោយ thmeythmey.com