អត្ថបទពាណិជ្ជកម្ម
អ្នក​ខេត្តកំពត​ម្នាក់​ទៀតហើយ បានឈ្នះ​រង្វាន់​៧០​លាន​រៀល​ពី​ខា​រ៉ា​បាវ​
17, Jan 2019 , 12:01 pm        
រូបភាព
​រង្វាន់​ធំ​ដែលមាន​ទឹកប្រាក់​៧០​លាន​រៀល របស់​ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ ត្រូវបាន​ប្រគល់ជូន​អតិថិជន​ដែលមាន​សំណាង​របស់ខ្លួន​ម្នាក់​ទៀតហើយ គឺ​អតិថិជន​ឈ្មោះ សយ ស្រាំង អាយុ​២៦​ឆ្នាំ មានមុខ​របរ​ជានគ​របាល​។ បច្ចុប្បន្ន​បុរស​រូបនេះ រស់នៅ​ភូមិ​បឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូរ ខេត្តកំពត ដោយមាន​ប្រពន្ធ​ជា​អាជីវករ​។
 
​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់រង្វាន់​ដល់​លំនៅដ្ឋាន បុរស​រូបនេះ​បានឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ​បន្ទាប់ពី​សម្រាក​ពី​ការងារ និង​ឆ្លៀតពេល​ដឹកទំនិញ​ឲ្យ​ម៉ូយ ហើយ​អស់កម្លាំង ក៏បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​មក​ទទួលទាន ។​លុះ​ពេល​គាស់​ក្រវិល​កំប៉ុង ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​៧០​លាន​រៀល នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាមនោះ លោក​មាន​អារម្មណ៍​រីករាយ​ជាខ្លាំង ហើយក៏​យកទៅ​បង្ហាញ​អ្នកលក់ និង​ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ ដែលមាន​នៅលើ​ក្រវិល​កំប៉ុង​ស្រាប់​។ 


 
​លោក សយ ស្រាំង បាន​បញ្ជាក់ថា ក្រោយ​ទទួលបាន​លុយ​រង្វាន់​ទាំងនេះ លោក​នឹង​យក​មួយចំណែក​ទៅ​សងបំណុល​ធនាគារឯកជន ហើយ​យក​មួយចំណែក​ទៀត ទៅ​ពង្រីក​មុខរបរ​បន្ថែម​។ លោក សយ ស្រាំង ក៏បាន​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ផងដែរ ដែល​បាន​ជួយ​កែប្រែ​វាសនា​ក្រុមគ្រួសារ​ខ្លួន ឱ្យមាន​ភាពល្អប្រសើរ​។ 


 
​សូមបញ្ជាក់ថា ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ ៧០​លាន​រៀល ចំនួន​៥០​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​៥០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន​៥០​រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​១​កំប៉ុង​រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ​។ អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ នឹងមាន​សំណាង​បានទទួល​រង្វាន់​៧​លាន​រៀល​។ ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៧០​ម៉ឺន​រៀល​។ 
 
​សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com