កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ វៀតណាម​បាន​លេខ​៣​ល្អ​ឡើងទៅ​ជួប​ហ្សកដានី រីឯ​ថៃ​ប៉ះ​ចិន​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​
18, Jan 2019 , 8:02 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក AFC Asian Cup
រូបភាពពីទំព័រហ្វេសប៊ុក AFC Asian Cup
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម និង​អូ​ម៉​ង់​ជា​ក្រុម​ទទួលបាន​កៅ​លេខ​៣​ល្អ​បំផុត​ក្នុងចំណោម​៤​ក្រុម​រួមជាមួយ​បា​រ៉ែ​ន និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ដើម្បី​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩​។​



​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ចុងក្រោយ​ពូ​ល E និង​F នៅ​យប់​ថ្ងៃទី​១៧ ខែមករា​រួចរាល់​យើង​បាន​រកឃើញ​ក្រុម​ទាំង​១៦​ដើម្បី​បន្ត​ប្រជែង​គ្នា​នៅ​វគ្គ​ខ្វែង​។ លី​បង់​បើ​ទោះ​បាន​យកឈ្នះ​កូរ៉េខាងជើង ៤-១ ដណ្តើមយក​លេខ​៣​ពូ​ល E ក្តី ប៉ុន្តែ​ពួកគេ​នៅតែ​មិនអាច​ឈានទៅ​វគ្គ​បន្ត ដ្បិត​វៀតណាម និង​អូ​ម៉​ង់​ជា​ជម្រើស​លេខ​៣​ល្អ​ជាង​។​
 
​អូ​ម៉​ង់​បាន​យកឈ្នះ​តួ​កមេ​នី​ស្ថាន ៣-១ ឈរ​នៅ​លេខ​៣​ពូ​ល F និង​មាន​គ្រាប់​បាល់​ស៊ីសង​ល្អ​ជាង​លី​បង់ និង​វៀតណាម​ទៅទៀត​។​ ដូច្នេះ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ មាន​ក្រុម​ពី​អាស៊ាន​ពីរ​រួមមាន​វៀតណាម និង​ថៃ​ដែល​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​។​
 
​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ម្ចាស់​ជើងឯក Suzuki Cup 2018 វៀតណាម​ត្រូវ​តទល់​ជាមួយ​ហ្សកដានី ខណៈ​ថៃ​ជួប​ចិន​។ អូ​ម៉​ង់​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង​អ៊ីរ៉ង់ បា​រ៉ែ​ន​ប៉ះ​កូរ៉េខាងត្បូង កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ជួប​ផ្ចា​ស់​ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម អូស្ត្រាលី​ប៉ះ​អ៊ូ​ស​បេ​គី​ស្ថាន និង កាតា​តទល់​ជាមួយ​អ៊ីរ៉ាក់​។​
 
​ក្រោយ​ចប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​រួចរាល់ គឺ​តម្រូវ​ឲ្យ​ក្រុម​សម្រាក​រយៈពេល​២​ថ្ងៃ ហើយ​ចាប់ផ្តើម​ប្រកួត​វិញ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩៕

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com