ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​៖ ពិភពលោក មើលឃើញថា កម្ពុជា រីកចម្រើន​ខ្លាំង​
18, Jan 2019 , 10:06 am        
រូបភាព
នាយករដ្ឋមន្រ្តីនិងភរិយានាពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌ (ACC )
នាយករដ្ឋមន្រ្តីនិងភរិយានាពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌ (ACC )


​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​លើកសរសើរ​កម្ពុជា​ថា​មានការ​អភិវឌ្ឍ​។ ប្រមុខ​រដ្ឋាភិបាល បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​នេះ យ៉ាង​ដូច្នេះ​ថា​៖«​មួយ​រយៈកាល​កន្លងទៅ​នេះ ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក បានឃើញ​កម្ពុជា​មានកា​រ​រីកចម្រើន​ខ្លាំង​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ពួកគេ​បាន​កោតសរសើរ​អំពី​វឌ្ឍនភាព​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា​យើង​»​។​

អត្ថបទទាក់ទង
 
​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី គឺ​ក្រោយពី​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) និង ការប្រកាស​បើក​ជា​ផ្លូវការ​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នាពេល​ថ្មីៗ​នេះ ដោយមាន​ការចូលរួម​ពី​តំណាង​នៃ​ប្រទេស​មិនតិចជាង​២០​ក្នុង​អាស៊ី​។ 
 
​មេដឹកនាំ​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​និង​សង្គម ជាមួយនឹង​លំនឹង​នៃ​កំណើនសេដ្ឋកិច្ច​របស់​ជាតិ​។ ទាំងអស់​នេះហើយ​ដែល​បានធ្វើ​ឲ្យ​ដៃគូ​ពាណិជ្ជករ វិនិយោគ​គិ​ន និង​សហគមន៍​អន្តរជាតិ​មាន​ជំនឿ​ទុកចិត្ត​យ៉ាងខ្លាំង​លើ​ការដឹកនាំ​របស់​កម្ពុជា​»៕ 
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com