ជាតិ
សង្គមជាតិ
​ស្ត្រី​មេដឹកនាំ​ស្ថាប័ន​ព័ត៌មាន​ពីររូប​ក្លាយជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​
18, Jan 2019 , 11:06 am        
រូបភាព
លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា (ឆ្វេង) និងលោកស្រី ជា ស៊ុនដាណែត
លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា (ឆ្វេង) និងលោកស្រី ជា ស៊ុនដាណែត
​លោកស្រី ឆៃ ច័ន្ទ​រិទ្ធី​សូលី​ដា បាន​ឡើង​តួនាទីពី​អនុរដ្ឋលេខាធិការ ទៅជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។ បើតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩ ដដែល លោកស្រី ជា ស៊ុន​ដា​ណែ​ត ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ផងដែរ​។​

 
​លោកស្រី ឆៃ ច័ន្ទ​រិទ្ធី​សូលី​ដា ជា​អគ្គនាយិកាស្ថានីយ​វិទ្យុ​-​ទូរទស្សន៍​សូលី​ដា រីឯ​លោកស្រី ជា ស៊ុន​ដា​ណែ​ត ជា​ម្ចាស់​វិទ្យុ FM ១០២​។ 
 
​ជាមួយគ្នានេះ ព្រះករុណា​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ដាច់ដោយឡែក​មួយទៀត ដោយ​តែងតាំង និង​ផ្តល់​ឋានៈ​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​ចំនួន​៥​រូប​។ លោក អ៊ុក កំពូល លោក វណ្ណ​ថា វណ្ណរ័ត្ន លោក ងួន សុវណ្ណារិទ្ធ លោក ជួន ចាន់​ភា​រុន និង​លោក សាន ពុទ្ធា​រី ជាទី​ប្រឹក្សា ដែលមាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​៕
 

Tag:
 FM102
 ​សូលី​ដា FM
© រក្សាសិទ្ធិដោយ thmeythmey.com