ពីនេះ ពីនោះ
«​ធាតុអាកាស​» និង​«​អាកាសធាតុ​» ខុសគ្នា​ដូចម្តេច​?
20, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ធាតុអាកាស​» និង​«​អាកាសធាតុ​» នៅក្នុង​សៀវភៅ​សទ្ទានុក្រម​ដែល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ គឺ​មានន័យ​ខុសគ្នា​ស្រឡះ​។​


 
​លោក​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ ច័ន្ទ សំណព្វ បាន​ពន្យល់​ពាក្យ «​ធាតុអាកាស​» ត្រូវ​នឹង​ភាសា​អង់គ្លេស​ថា  Weather មានន័យថា អ្វីៗ​ដែល​នាំ​ឲ្យ​មាន​បម្រែបម្រួល​បរិយាកាស​នៅលើ​ផែនដី​ដែល​បង្កើត​ឲ្យ​មាន ភ្លៀង ក្តៅ ត្រជាក់ ដែល​កើតមាន​ជា​រៀងរាល់ថ្ងៃ​។ បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ បាន​ពន្យល់​បន្ថែមថា ពាក្យ «​ធាតុអាកាស​» មានការ​ប្រែ​ប្រូ​ល​នៅតាម​ពេលវេលា ហើយ​មាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ ដូចជា ធាតុអាកាស​ក្តៅ និង​ធាតុអាកាស​ត្រជាក់​។ 
 
​ដោយឡែក «​អាកាសធាតុ​» ជា​ភាសា​អង់គ្លេស  Climate នោះ​មានន័យថា ធាតុ​ផ្សំ​ទាំងឡាយ​ដែលមាន​នៅក្នុង​លំហ ដែល​បង្កើត​ឲ្យ​មានដូចជា ចំហាយ​ទឹក និង​ឧស្ម័ន​។ ធាតុ​ផ្សំ​ទាំងនោះ​អាច នឹងមាន​បម្រែបម្រួល​នៅ​រយៈពេល​យូរ អាច​ដល់​ទៅ​២០​ឆ្នាំ ៥០​ឆ្នាំ ទៅ ១០០​ឆ្នាំ​។ ឧទាហរណ៍​៖ តាម​ការស្រាវជ្រាវ​រប​ស់​អ្នកវិទ្យាសាស្ត្រ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងទៅនេះ ការប្រែប្រួល​អាកាសធាតុ បានធ្វើ​ឲ្យ​ផែនដី​មានការ​កើនឡើង​កម្តៅ រហូតដល់​កម្រិត ០,១៧ អង្សា​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com