F9 មាន ៤ ពណ៌ សម្រាប់ជ្រើសរើសគឺពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ស្វាយ (Starry Purple) ដែលសុទ្ធតែជាពណ៌ពេញនិយម សម្រាប់អ្នកប្រើប្រាស់ ហើយថ្មីចុងក្រោយមួយទៀត គឺបៃតងលាយស(Jade Green)។ លើសពីនេះទៅទៀត ពណ៌ថ្មីចុងក្រោយ គឺបៃតងលាយស (Jade Green) ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាត នៅក្នុងវីដេអូថ្មីរបស់ អ្នកនាង ពេជ្រ សោភា ដែលជាអ្នកតំណាងឲ្យទូរសព្ទ OPPO ទៀតផង។ វីដេអូ «Lock សោរបេះដូង » មានការគាំទ្រយ៉ាងច្រើន ជាពិសេស បានជំរុញកំណើនលក់ OPPO F9 ឲ្យកើនឡើងខ្លាំង ពោលគឺធ្វើឲ្យការពណ៌មានចំនួនកំណត់ បៃតងលាយស (Jade Green) នេះអស់ពីស្តុកតែម្តង។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ដើម្បីជាកាដូរ តបស្នងទៅកាន់អតិថិជនសម្រាប់ឆ្នាំថ្មី ដោយរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ ដែលមានសុពលភាព ៦ ខែ គិតចាប់ពីថ្ងៃ ដែលបានជាវ។ ប្រសិនបើអេក្រង់បែកបាក់ ឬខូចខាត អតិថិជន អាចប្រើបណ្ណធានាអេក្រង់នេះ ផ្លាស់ប្ដូរយកអេក្រង់ថ្មីបានចំនួនមួយដងដោយមិនគិតថ្លៃ ពី OPPO Service center។ ប៉ុន្តែបើប័ណ្ណធានានេះបាត់ លោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ។
មើលមុខងារ ស្របនឹងតម្លៃសមរម្យ ៣៣៩ ដុល្លារអាមេរិក របស់ OPPO F9 ។ ចំណុចពិសេសជាច្រើនទៀតដូចជា៖
• អេក្រង់បែបដំណក់ទឹក (Water drop Screen) ទំហំ ៦,៣ អ៊ិញ FullHD+
• រចនា ស្រោប ស៊ុមពណ៌មាស និងមានពណ៌បៃតងថ្មី ដែលពណ៌នេះ ប្រៀបដូចជាត្បូងមរកត
• ថាមពលថ្មទំហំធំ ៣៥០០ មីលីអំពែ
• បច្ចេកវិទ្យាសាកថ្មលឿន VOOC Flash Charge សាកថ្ម៥នាទីនិយាយ បាន ២ ម៉ោង
• បច្ចេកវិទ្យា AI Beauty 2.1 ដែល ធ្វើឲ្យការថតរូបកាន់តែស្រស់ស្អាត
• បច្ចេកវិទ្យាដោះសោរដោយការ ស្គែន មុខ (Facial Unlock)
• កាមេរ៉ាមុខ ២៥ មេហ្គាភិចសែលកាមេរ៉ា ក្រោយ ១៦+២ មេហ្គាភិចសែល
• ដើរដោយ Color OS 5.2 និង ប្រព័ន្ធដំណើរការ Android 8.1 មានRam 6GB និង មេម៉ូរី 64GB។
សែស្រឡាយទូរសព្ទឆ្លាតវៃ OPPO បានហក់សន្ទុះលក់ដាច់ខ្លាំងមែនទែន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ លើទីផ្សារអន្តរជាតិ។ ចំណែកឯក្នុងប្រទេសកម្ពុជាវិញ ក៏មិនអន់ដែរ រហូតដល់ម៉ូឌែលខ្លះ ដាច់ស្តុកថែមទៀតផង។ ដូច្នេះហើយ បានជាមានពេលខ្លះ OPPO បើកការកម្ម៉ង់ទុកជាមុន រាល់ពេលចេញម៉ូឌែលថ្មីៗ។ យ៉ាងណាមិញ យើងចាំមើលថា OPPO នឹងមានចេញនូវម៉ូឌែលថ្មីអ្វីបន្តទៀតនៅពេលឆាប់ៗខាងមុខនេះ? បន្ទាប់ពីម៉ូដែល OPPO F9 ទទួលបានជោគជ័យយ៉ាងនេះនោះ៕
(អត្ថបទពាណិជ្ជកម្ម)