សុខភាព
អន្តរជាតិ
ដំបូន្មាន​ទាំង​៥​របស់​វេជ្ជបណ្ឌិត Hallowell ដើម្បី​ឲ្យ​បុត្រ​ធីតា​ក្លាយជា​ក្មេង​ដ៏​រីករាយ​ម្នាក់​
19, Jan 2019 , 12:59 pm        
រូបភាព
ថតដោយ Dung Phany
ថតដោយ Dung Phany
ដោយ: ធីតា
​វេជ្ជបណ្ឌិត Edward Hallowell ដែលជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក បាន​ណែនាំ​វិធី​ជោគជ័យ​ចំនួន​៥​ចំណុច​ដែល​នាំ​ឲ្យ​កុមារ​ក្លាយជា​ក្មេង​ដ៏​រីករាយ​ម្នាក់​។​

 
​លោក Hallowell បច្ចុប្បន្ន​វ័យ​៧០​ឆ្នាំ ជា​អ្នកឯកទេស និង​ជា​អ្នកនិពន្ធ​សៀវភៅ​ផ្នែក​ចិត្តសាស្ត្រ និង​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​វិ​វត្ត​របស់​កុមារ​។ ៥​ចំណុច​ដែល​លោក​បាន​ណែនាំ​នោះ​គឺ ការភ្ជាប់ ការលេង ការអនុវត្ត ជំនាញ និង​ការទទួលស្គាល់​។ 
 
​លោក​បាន​ពន្យល់​យ៉ាង​សង្ខេប​ដូចខាងក្រោម​៖ 
 
១. ការផ្សារភ្ជាប់ (Connect) ៖ កូនៗ​ទាំងអស់​ត្រូវការ​សេច​ក្តី​ស្រឡាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​ឪពុកម្តាយ​។ កាយវិការ និង​អារម្មណ៍​ផ្សារភ្ជាប់​គ្នា បានធ្វើ​កុមារ​មាន​សុវត្ថិភាព​ខ្ពស់ ប្រៀបដូចជា​ផ្នែក​មួយ​នៃ​ការអប់រំ​នៅ​សាលា​យ៉ាង​ដូច្នោះ​ដែរ​។​
 
២. ការលេង (Play) ៖ ត្រូវ​ច្បាស់លាស់​ថា កូន​របស់​អ្នកមាន​កម្មវិធី​សម្រាប់​ខ្លួនឯង​ច្បាស់លាស់ ដោយ​ចេះ​បង្កើត​ល្បែង​លេង និង​រៀន​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​។ ឪពុកម្តាយ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ជួយ​ដល់​កូនៗ ជាពិសេស​នាំ​ឲ្យ​ពួកគេ​ប្រើប្រាស់​ទេពកោសល្យ​ផ្ទាល់ខ្លួន​។​
 
៣.​ការអនុវត្ត (Practice) ៖ នៅពេលដែល​ក្មេង​ធ្វើ​អ្វីមួយ​បានល្អ ពួកគេ​តែងតែ​ចង់​ធ្វើ​វា​ម្តង​ហើយ​ម្តងទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ត្រូវ​តាម​ជួយ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​បញ្ចប់​កិច្ចការ​ដោយ​ភាពច្បាស់លាស់​។​
 
៤. ជំនាញ (Mastery) ៖ ពី​ការអនុវត្ត​ក្លាយជា​ជំនាញ​។ ជំនាញ​អ្វី​ក៏ដោយ ដូចជា​ចង​ស្បែកជើង លេង​ព្យា​ណូ គូ​រូប​ផ្កា សង់ផ្ទះ​ក្រដាស ឬ​ដោះស្រាយ​លំ​ហាត់​គណិតវិទ្យា នៅពេលដែល​ក្មេងៗ​ធ្វើបាន​ហើយ ពួកគេ​តែងតែ​ចង់​បានការ​ប្រឈម​ថ្មី​បន្ថែមទៀត​។ សូម​បន្ត​លើកទឹកចិត្ត ព្រោះ​ជំហាន​ទាំងនេះ​នាំ​ពួកគេ​ក្លាយជា​មនុស្ស​ដែល​ច្បាស់ការ​។​
 
៥. ការទទួលស្គាល់  (Recognition)៖ ការគាំទ្រ និង​ការទទួលស្គាល់​ពី​សំណាក់​ឪពុកម្តាយ និង​គ្រូបង្រៀន​ទាក់ទង​សកម្ម​ភាពល្អ​ណាមួយ ជា​ច្រក​នាំ​ឲ្យ​កុមារ​ផ្សារភ្ជាប់​ពិភពលោក​កាន់តែ​ទូលាយ​។  នៅពេលដែល​កុមារ​ធ្វើ​អ្វីមួយ ជះឥទ្ធិពល​ល្អ​ដល់​គ្រូ​សារ មិត្ត​រួម​ថ្នាក់ និង​ក្រុម ពួក​មាន​ទឹកចិត្ត​ទូលាយ អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង​៕
 

Tag:
 ផ្លូវចិត្ត​
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com