ជាតិ
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍ រៀបចំការប្រឡងអ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មនេះប្រចាំឆ្នាំ២០១៩
× ក្រសួងទេសចរណ៍ នឹងរៀបចំការប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូ ក្នុងឧស្សាហកម្មទេសចរណ៍ប្រ ចាំឆ្នាំ២០១៩ លើកទី១ លើផ្នែកសេវាកម្មម្ហូបអាហារ-ភេសជ្ជៈ និងការិយាល័យជួរមុខ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែមករាការប្រឡងប្រជែងនេះ រៀបចំឡើងដើម្បី ចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឲ្យកាន់តែមានសមត្ថភាព ស្របតាមស្តង់ដារជាតិ អាស៊ាន តំបន់ និងអន្តរជាតិ។ ការប្រជែងនេះ ក៏រៀបចំដើម្បីជំរុញចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជាពិសេសលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព និងលើកទឹកចិត្តអ្នកជំនាញទេសចរណ៍ ដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com