អន្តរជាតិ
៧​ប្រទេស​នៅ​អាស៊ាន​មាន​សាកលវិទ្យាល័យ​លំដាប់​ពិភពលោក​ប្រចាំឆ្នាំ​២០១៩
20, Jan 2019 , 9:59 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីកាណាដា ថត selfie ជាមួយក្រុមនិស្សិត NUS របស់សិង្ហបុរី
លោកនាយករដ្ឋមន្ត្រីកាណាដា ថត selfie ជាមួយក្រុមនិស្សិត NUS របស់សិង្ហបុរី
ដោយ: ធីតា
​ស្ថាប័ន​ជំនាញ​ផ្នែក​អប់រំ​អង់គ្លេស Quacquarelli Symonds (QS) បានចេញ​តារាង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ដែល​ល្អ​ជាងគេ​លើ​ពិភពលោក (QS World University Rankings 2019) ទាំង​១០០០​នៅ​បណ្តា​ប្រទេស​ចំនួន​៨៥​។ ការចាត់​ថ្នាក់​នេះ ផ្អែកលើ​គុណភាព​នៃ​ការអប់រំ កិត្តិ​ស័ព្ទ​របស់​សាលា បុគ្គលិក និស្សិត និង​ការចូលរួម​មតិយោបល់​ផ្សេងៗ​។​

 
Massachusetts Institute of Technology (MIT) របស់​អាមេរិក​រក្សា​ចំណាត់ថ្នាក់​កំពូល​៧​ឆ្នាំ​ជាប់ៗ​គ្នា ដោយ​នាំមុខ Stanford University, Havard University, California Institute of Technology (Caltech) និង University of Oxford របស់​អង់គ្លេស​។ 
 
​សិង្ហ​បុរី មាន​សាកលវិទ្យាល័យ​រហូតដល់​ទៅ​២​ដែល​នាំមុខគេ​នៅ​អាស៊ី ជាពិសេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង​ឥណ្ឌា​ជាដើម​។ ក្រៅពី​សិង្ហ​បុរី ប្រទេស​តំបន់​អាស៊ាន​ចំនួន​៦​ទៀត ដែលមាន​សាកលវិទ្យាល័យ​ស្ថិតនៅក្នុង Top 1000 របស់ QS World University Rankings 2019 ដោយ​ម៉ាឡេស៊ី មាន​ចំនួន​ដ៏​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។​
 
​សាកលវិទ្យាល័យ​នៅ​តំបន់​អាស៊ាន​ដែល​ស្ថិតក្នុង Top 1000  របស់ QS World University Rankings 2019 រួមមាន​៖
 
១. សិង្ហ​បុរី មាន National University of Singapore (NUS) លេខ​១១ Nanyang Technological University (NTU) លេខ​១២, Singapore Management University លេខ​៥០០​។​
 
 
២. ម៉ាឡេស៊ី មាន Universiti Malaya (UM) លេខ​៨៧, Universiti Kebangsaan Malaysia (UKM) លេខ​១៩៤,  Universiti Putra Malaysia (UPM) លេខ​២០២, Universiti Sains Malaysia (USM) លេខ​២០៧, Universiti Teknologi លេខ​២២៨, UCSI University លេខ​៤៨១, Universiti Teknologi Petronas (Petronas), Taylor's University, Universiti Utara Malaysia (UUM), International Islamic University Malaysia (IIUM), Universiti Tenaga Nasional (UNITEN), Universiti Teknologi MARA, Multimedia University (MMU)​។ 
 
 
៣. ថៃ​៖  Chulalongkorn University លេខ​២៧១, Mahidol University លេខ​៣៨០, Thammasat University, Chiang Mai University, Kasetsart University, Khon Kaen University, King Mongkut's University of Technology Thonburi, Prince of Songkla University​។​

 
 
៤. ឥណ្ឌូណេស៊ី​៖ Universitas Indonesia លេខ​២៩២, Bandung Institute of Technology (ITB) លេខ​៣៥៩, Gadjah Mada University លេខ​៣៩១, Universitas Padjadjaran, Bogor Agricultural University, Airlangga University, Diponegoro University, Institute of Technology Sepuluh Nopember, University of Brawijaya​។​

 
 
៥. ប្រ៊ុយណេ​៖ Universiti Brunei Darussalam (UBD) លេខ​៣២៣, Universiti Teknologi Brunei លេខ​៤៤២​។​

 
 
៦. ហ្វីលីពីន​៖ University of the Philippines លេខ​៣៨៤, Ateneo de Manila University, De La Salle University, University of Santo Tomas​។​
 
 
៧. វៀតណាម​៖ Vietnam National University - Ho Chi Minh City (VNU-HCM), Vietnam National University, Hanoi៕
 

Tag:
 អប់រំ​
  សាកលវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com