អត្ថបទពាណិជ្ជកម្ម
លទ្ធផល​តេស្ត IELTS ឆាប់រហ័ស និង​មាន​កាលបរិច្ឆេទ​ធ្វើតេស្ត​ច្រើនជាង​មុន បន្ទាប់ពី​ស្ថាប័ន idp បានដាក់​ឲ្យ​ដំណើរការ​ការ​តេស្ត IELTS តាម​កុំព្យូទ័រ​
19, Jan 2019 , 3:01 pm        
រូបភាព
ដោយ:
​ក្នុងពេល​ខាងមុខនេះ អ្នកធ្វើ​តេស្ត​អាចធ្វើ​តេស្ត IELTS (​ជា​តេស្ត​ភាសា​អង់គ្លេស​ដ៏​គួរ​ឲ្យ​ទុកចិត្ត​បំផុត​) បាន​នៅលើ​កុំព្យូទ័រ​នៅ​មជ្ឍមណ្ឌល​ធ្វើតេស្ត​ផ្លូវការ​សម្រាប់​ការ​តេស្ត IELTS នៅ​កម្ពុជា នៅ​ស្ថាប័ន IDP Education​។​
 
​ជាមួយនឹង​ការកំណត់​តេស្ត​លើ​កុំព្យូទ័រ​ល​លើកដំបូង​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី ២៦ ខែ មករា ឆ្នាំ ២០១៩ នៅ​បន្ទប់​កុំព្យូទ័រ​សម្រាប់​តេស្ត​របស់​ស្ថាប័ន IDP ជម្រើស​ថ្មី​នេះ​ផ្ដល់​ឲ្យ​អ្នក​ធ្វើតេស្ត​នូវ​លទ្ធផល​តេស្ត​យ៉ាង​ឆាប់រហ័ស (​ក្នុង​រយៈពេល ៥-៧ ថ្ងៃ ) និង​ជម្រើស​កាលបរិច្ឆេទ​ធ្វើតេស្ត​ច្រើនជាង​មុន​។​
 
​ទោះបីជា​អ្នកធ្វើ​តេស្ត​នៅពេលនេះ​មាន​ជម្រើស​រវាង​ការធ្វើ​តេស្ត IELTS លើ​កុំព្យូទ័រ ឬ​លើ​ក្រដាស​ក៏ពិតមែន​ក៏ប៉ុន្តែ​ខ្លឹមសារ​នៃ​ការធ្វើ​តេស្ត​លើ​ការ​ស្ដាប់ ការអាន និង​ការសរសេរ​នៅតែមាន​លក្ខណៈ​ដូចគ្នា​ដដែល ហើយ​ការធ្វើ​តេស្ត​លើ​ការនិយាយ នឹង​បន្ត​ធ្វើឡើង​ដោយផ្ទាល់​ជាមួយ​មេ​ប្រយោគ​ធ្វើតេស្ត​ធ្វើតេស្ត IELTS ដែលមាន​បទពិសោធន៍ និង​មានការ​បញ្ជាក់​ត្រឹមត្រូវ​។​
 
​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន IDP Education បាន​មានប្រសាសន៍​៖ « បទពិសោធន៍​ធ្វើតេស្ត​ថ្មី​នេះ​ផ្តោត​ជា​ចម្បង​ទៅលើ​អ្នកធ្វើ​តេស្ត​ជូន​នូវ​កាល​ប្រឡង​ច្រើនជាង​មុន​ក្នុង​មួ​យស​ប្តា​ស៍​និង​លទ្ធផល​ចេញ​ឆាប់រហ័ស​ជាង​មុន ដោយ​បន្ត​រក្សាបាន​នូវ​ទំនុកចិត្ត សុចរិត​ភាព នឹង​សុវត្ថិភាព​ដែល​អាច​ទុកចិត្តបាន​សម្រាប់​ស្ថាប័ន​នានា​ដែល​ទទួលស្គាល់​លទ្ធផល​នេះ​»​។​
 
​លោក ម៉ៅ ស្រេង មានប្រសាសន៍​បន្ថែមទៀត​ថា ៖ មតិ​កែលម្អ​របស់​អតិថិជន​យើង​ចំពោះ​ការអនុវត្ត​ការធ្វើ​តេស្ត​លើ​ដំបូង​របស់​យើង​នៅក្នុង​ប្រទេស​ដទៃទៀត​ប​ង្ហា​ញ​ថា ការធ្វើ​តេស្ត IELTS លើ​កុំព្យូទ័រ​ក្នុង​ប​ជ្ឍ​ដ្ឋា​ន​ធ្វើតេស្ត​ស្ងប់ស្ងាត់​នៅក្នុង​បន្ទប់​កុំព្យូទ័រ​ដែល​ប្រើ​សម្រាប់​ការធ្វើ​តេស្ត​នេះ ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ងាយស្រួល​សម្រាប់​ការធ្វើ​តេស្ត​»​។​
 
​លោក​បាន​បន្តថា ៖ «​តាមរយៈ​តេស្ត IELTS អ្នកធ្វើ​តេស្ត​កំពុង​ទទួលបាន​ការធ្វើ​តេស្ត​ភាសា​អង់គ្លេស​ដែល​ល្អ​បំផុត​។ ពិន្ទុ​តេស្ត IELTS នេះ គឺជា​ឱកាស​មួយ​ក្នុង​ការបង្ហាញ​ដោយមាន​ភាព​ចំពោះ​សមត្ថភាព​ភាសា​អង់គ្លេស​របស់​អ្នក​ធ្វើតេស្ត​នៅក្នុង​ការធ្វើ​តេស្ត​យ៉ាង​តឹងរឹង​បំផុត និង​អាច​ដណ្ដើម​ជ័យលាភី​លើ​ការប្រកួតប្រជែង​នានា មិន​ថា​តាមរយៈ​ការដាក់​ពាក្យសុំ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ដែលមាន​កិត្យានុភាព​ណាមួយ ឬ​នៅពេល​អ្នក​ព្យ​យាម​ស្វែងរក​អាជីព​ការងារ​មួយ​ដែល​អ្នក​ប្រាថ្នា​ចង់បាន​នោះទេ​។​
 
​ស្ថាប័ន IDP Education គឺជា​ស្ថាប័ន​អប់រំ​អន្តរជាតិ និង​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ឈាន​មុច​គេ​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​វែង​ជាង ២៥ ឆ្នាំ​មកហើយ​។ យើង​មាន​ក្ដី​សោមនស្ស​រីករាយ​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​នាំមុខគេ​សារ​ចា​ថ្មី​ម្ដងទៀត​តាមរយៈ​ការ​ណៃ​នាំនូវ​ជម្រើស​នៃ​ការធ្វើ​តេស្ត​នេះ​ជូន​ដល់​អតិថិជន​របស់​យើង​ដែល​មានបំណង​ចង់​ធ្វើតេស្ត​ជា​សាកល​នេះ​។​
 
​តេស្ត IELTS ផ្ដល់ជូន​តាម​កុំព្យូទ័រ អាច​ស្វែង​រកបាន​នៅ​មជ្ឍមណ្ឌល​ធ្វើតេស្ត​ផ្លូវការ​សម្រាប់​ការធ្វើ​តេស្ត IELTS នៅ​កម្ពុជា នៅ​ស្ថាប័ន IDP Education ដែលមាន​អាសយដ្ឋាន​នៅ​ទីតាំង​មជ្ឍមណ្ឌល ACE សាខា​ទួលគោក អាគារ ០៨ ផ្លូវ ៦០០ កែង​ផ្លូវ ៣០៧ សង្កាត់​ទួលគោក ភ្នំពេញ​៕
​សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ដើម្បី​កក់​កន្លែង​ធ្វើតេស្ត​សូម​ចូលទៅ​កាន់​

© រក្សាសិទ្ធិដោយ thmeythmey.com