ជាតិ
ទីប្រឹក្សា​ដែល​ត្រូវបានតែងតាំង​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​មាន​១៥៧​នាក់​
19, Jan 2019 , 7:19 pm        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​៤ ខែមករា បាន​ឡាយព្រះហស្តលេខា តែងតាំង និង​ផ្តល់​ឋានៈ ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ ជូន​ដល់​មន្ត្រី​សរុប​១៥៧​រូប ដែល​ក្នុងនោះ ១៤​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ៥២​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​៩១​រូប មាន​ឋានៈ​ស្មើ​អគ្គនាយក​។​

 
​លោកស្រី អ៊ីវ ស្រ៊ី ជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​ស្ថិត​ក្នុងចំណោម​ទីប្រឹក្សា​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។ ក្នុងចំណោម​ទីប្រឹក្សា​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ស្ត្រី​មាន​ចំនួន​៣​រូប​ដែល​ក្នុងនោះ​រួមមាន លោកស្រី សោម សួគ៌ា លោកស្រី ជ្រិ​ន នារី និង​លោកស្រី វី​សា​ឌី​។​
 
​លោកស្រី អ៊ឹម ឌូ លោកស្រី សាន់ សាវឿន ស្ថិត​ក្នុងចំណោម​ទីប្រឹក្សា​ដែលមាន​ឋានៈ​ស្មើ​អគ្គនាយក​។ ជាមួយគ្នានេះ ឧ​ត្ត​ម​សេនីយ​ឯក​៥​រូប ឧ​ត្ត​ម​សេនីយ​ទោ​៣​រូប និង​ឧ​ត្ត​ម​សេនីយ​ត្រី​២​រូប ក៏​ស្ថិត​ក្នុងចំណោម​ទីប្រឹក្សា​សរុប​ទាំង​១៥៧​នាក់​នោះ​ផងដែរ​៕
 
 













Tag:
 ការតែងតាំង​
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com