អន្តរជាតិ
ក្រសួង​រតនាគារ​អាមេរិក​និយាយ​សម្រាល​របាយការណ៍រ​បស់​កាសែត Wall Street Journal
19, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ពួក​មន្ត្រី​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក កំពុងនិយាយ​សម្រាល​ពី​របាយការណ៍​របស់​កា​សែត Wall Street Journal ថា លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ​សហរដ្ឋអាមេរិក​កំពុង​គិត​អំពី​ការលុបចោល​ពន្ធគយ​លើ​ទំនិញ​នាំចូល​ខ្លះ​ឬ​ទាំងអស់​របស់​ចិន​។​

 
​អ្នកនាំពាក្យ​ក្រសួង​រតនាគារ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​ថា​៖ «​ទាំង​លោក​រដ្ឋមន្ត្រី Mnuchin ឬ​លោក​ឯកអគ្គរដ្ឋទូត Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក មិន​បានធ្វើ​អនុសាសន៍​ទៅកាន់​នរណាម្នាក់​ទាក់ទិន​នឹង​ពន្ធគយ​ឬ ផ្នែក​នានា​នៃ​ការចរចា​ជាមួយ​ចិន​។ នេះ​ជា​ដំណើរការ​កំពុង​បន្ត​មាន​ឡើង​ជាមួយ​ចិន​ដែល​មិនបាន​បញ្ចប់​នៅពេល​ឆាប់ៗ​នេះ​ទេ​»​។​
 
​ផ្សារភាគហ៊ុន​សហរដ្ឋ​អាមេរិក​មានតម្លៃ​ខ្ពស់​នៅពេល​បិទ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទំនង​មកពី​ប្រតិកម្ម​នៃ​សេចក្តីរាយការណ៍​របស់​កាសែត Journal ថ្វីបើ​មានការ​បដិសេធ​របស់​ក្រសួង​រតនាគារ​ក៏ដោយ​។​
 
​លោក Liu He ឧបនាយករដ្ឋមន្ត្រី​ចិន នឹង​ស្ថិតនៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ចុងខែ នេះ​ដើម្បី​ធ្វើ​ការចរចា​បន្ថែមទៀត​។​
 
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ង​ពីង បានប្រកាស​ការផ្អាក​ស​ង្គ្រា​ម​ពាណិជ្ជកម្ម​រយៈពេល​៩០​ថ្ងៃ​កាលពី​ខែ​មុន​។​
 
​ក៏ប៉ុន្តែ ប្រសិនបើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះ​មិន​ដំណើរការ​ទេ សហរដ្ឋអាមេរិក នឹង​បង្កើន​ពន្ធគយ​ពី​១០​ភាគរយ​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​ទៅដល់​២៥​ភាគរយ​នៅ​ខែ​មិនា​ខាងមុខនេះ ជា​ចំណាត់ការ​មួយ​ដែល​គ្មាន​ការងឿងឆ្ងល់​ឡើយ​ថា នឹងមាន​សងសឹក​ពី​ប្រទេស​ចិន​។​
 
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ត្អូញត្អែ​ជា​យូរយា​ណាស់​មកហើយ​អំពី​អំពើ​អយុត្តិធម៌​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម រួមមាន​ការចោទប្រកាន់​ពី​ការ​លួច​កម្ម សិទ្ធ​បញ្ញា​ហើយ​និង​ការដាក់​គំនាប​ឲ្យ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ចែករំលែក​បច្ចេកវិទ្យា ប្រសិនបើ ក្រុមហ៊ុន​អាមេរិក​ទាំងនោះ​ចង់​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ចិន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com