ជាតិ
រដ្ឋមន្ត្រីការបរទេស​ខ្មែរ នឹង​ទៅ​ជួប​មន្ត្រីជាន់ខ្ពស់​អឺរ៉ុប នៅ​ចុងខែ​នេះ​
19, Jan 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ព្រុ​ច​ស៊ែ​ល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​។



​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​និង​សម​ភាគី​អឺរ៉ុប នឹង​ពិភាក្សាគ្នា​ពី​កិច្ចសហប្រតិបត្តិការ​មួយចំនួន ដែលមាន​ផលប្រយោជន៍​រួម ដើម្បី​សម្រេច​នូវ​គោលបំណង​រួមមួយ នៃ​សមាហរណកម្ម​តំបន់​ដោយ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន បាន​បន្ថែមថា ក្នុងអំឡុង​ស្នាក់នៅ​ក្នុង​ទី​ព្រុ​ច​ស៊ែ​ល លោក ប្រាក់ សុខុន មាន​គម្រោង​ជួប​ដាច់ដោយឡែក​ជាមួយ​លោក ឌី​ឌៀ​រ រ៉េ​ន​ឌ័​រ រដ្ឋមន្ត្រីការបរទេស​និង​កិច្ចការ​អឺរ៉ុប​នៃ​ប្រទេស​បែលហ្ស៊ិក និង អ្នកស្រី សេ​ស៊ី​លី​យ៉ា ម៉ា​ល​ស្ត្រុ​ម ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺ​រុ​ប រួមទាំង​ប្រធាន​គណៈប្រតិភូ​ផ្សេងៗ​ទៀត​៕  

Tag:
 ប្រាក់ សុខុន​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com