ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ជ្រើសរើស​សិស្ស​ប្រឡង អាន​អត្ថបទ​,​ស្មូត និង​និពន្ធ​កំណាព្យ ដើម្បី​សាទរ​ទិវា​ជាតិ​អំ​ណាន​
20, Jan 2019 , 12:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដើម្បី​សាទរ​ទិវា​ជាតិ​អំ​ណាន ១១​មីនា ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ការប្រឡង​អាន​អត្ថបទ ស្មូត និង​និពន្ធ​កំណាព្យ​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ ការប្រឡង​អាន​អត្ថបទ បេក្ខជន​ត្រូវជា​សិស្ស​បឋមសិក្សា​ថ្នាក់​ទី​៤ ដល់ទី​៦​។ រីឯ​ការប្រឡង​ស្មូត​កំណាព្យ ត្រូវជា​សិស្ស​មធ្យមសិក្សា​បឋមភូមិ ចាប់ពី​ថ្នាក់​ទី​៧ ដល់ទី ៩​។ ចំណែក​ការប្រឡង​តែង​និពន្ធ​កំណាព្យ គឺ​ត្រូវជា​សិស្ស​បឋមសិក្សា​ទុតិយភូមិ ចាប់ពី​ថា្នក់​ទី​១០ ដល់ទី​១២​។

 
 
​ក្នុង​សេចក្តីប្រកាស​ដដែល បាន​បញ្ជាក់ថា លោកគ្រូ​អ្នកគ្រូ​នៅតាម​សាលា​ទូទាំង​រាជធានី​ខេត្ត ត្រូវបញ្ជូន​ឈ្មោះ​បេក្ខជន​ប្រឡង មកកាន់​នាយកដ្ឋាន​អភិវឌ្ឍ​កម្មសិក្សា ឲ្យ​បាន​មុន​ថ្ងៃទី​២០ ខែកុម្ភៈ ដើម្បី​ឲ្យ​បេក្ខជន ត្រៀមប្រឡង​អាន​អត្ថបទ ស្មូត និង​តែង​កំណាព្យ ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​៨ និង​ទី​៩ ខែមីនា នៅ​អគារ​រដ្ឋបាល​ថ្មី នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​(​សាលាបឋមសិក្សា​ចៅពញា​ហុក​)​។ ក្រសួង​អប់រំ នឹង​ជ្រើសរើស​ជ័យលាភី ពី​លេខ​១ ដល់​លេខ​៣ ដើម្បី​ទទួលបាន​រង្វាន់ សម្តេច​តេ​ជោ ហ៊ុន សែន​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​លេខ​ទូរ​សព្ទ ០១២ ៦៩១ ២៩៦ និង​០១២ ៩២៨ ៦៩១៕ 

Tag:
 ​អប់រំ​
 ​សិស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com