ជាតិ
​​​ន​យោ​បាយ​ជាតិ​
សកម្មជន​ម្នាក់​នៃ​អតីត​បក្សប្រឆាំង ត្រូវ​ឃុំខ្លួន ក្រោម​បទ​ប្រមាថ​រដ្ឋាភិបាល​
20, Jan 2019 , 12:04 pm        
រូបភាព
លោក គង់ ម៉ាស់ សកម្មជននៃអតីតគណបក្សប្រឆាំង។ រូបពីគណនីហ្វេសប៊ុក Ly Sovichea
លោក គង់ ម៉ាស់ សកម្មជននៃអតីតគណបក្សប្រឆាំង។ រូបពីគណនីហ្វេសប៊ុក Ly Sovichea


លោក គង់ ម៉ាស់ សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន កាល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ ក្រោម​បទ​ចោទ «​ជេរប្រមាថ​ជា​សាធារណ​: និង​ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​បទ​ប​ជ្ឈិ​ម​ជាអាទិ៍​»​។ 
 
​សកម្មជន​នៃ​អតីត​គណបក្សប្រឆាំង​រូបនេះ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ ក្រោយពី​លោក បង្ហោះ​រូប​និង​វីដេអូ លើ​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​អម​ជាមួយនឹង​សារ ដែល​មើលទៅ​មាន​លក្ខណ​ប្រមាថ​រដ្ឋាភិបាល​និង​ញុះញង់​ឲ្យ​មហាជន​ស្អប់​រដ្ឋាភិបាល​។
 
​យ៉ាងណា លោក សំ សុ​គង់ មេធាវី​របស់លោក គង់ ម៉ាស់ បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ​។ លោក បកស្រាយ​ថា កូនក្តី​របស់លោក គ្រាន់តែ​ចង់​ប្រើ​សិទ្ធិ​បញ្ចេញមតិ និង​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​គាត់​គ្មាន​គោលដៅ​អី​ទៅ​ញុះញង់ ឬ​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​»​។​
 
​លោក​មេធាវី​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក នឹង​ទៅ​ជួប​កូនក្តី ថ្ងៃ​២៣ ខែមករា ដើម្បី​ពិភាក្សា​ពី​ការដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ជំទាស​នឹង​ការសម្រេច​នេះ​៕ 

Tag:
 មេធាវី
  តុលាការ
  គង់ ម៉ាស់
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com