កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ទទួលបាន២០លានដុល្លារក្រោយយកឈ្នះ Adrienne ដោយពិន្ទុ
× ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បានយកឈ្នះកីឡាករអាមេរិក Adrienne Broner ដោយពិន្ទុ នាការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ។ ជ័យជម្នះនេះជួយកីឡាករវ័យ៤០ឆ្នាំរូបនេះរក្សាបានកំណត់ត្រាឈ្នះ៦១ដងក្នុងចំណោម៧០ប្រកួតរបស់គេ។
កីឡាករ Manny Pacquiao ដែលមានប្រវត្តិឈ្នះ៦១ ស្មើ៣ និងចាញ់៧ ទទួលថវិកាចំនួន២០លានដុល្លារអាមេរិក ក្រោយយកឈ្នះកីឡាករអាមេរិក Adrienne Broner ដោយពិន្ទុ ពេលរូបគេឡើងការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA។ ការបរាជ័យលើសង្វៀន MGM Garden នៅសហរដ្ឋអាមេរិកនេះ វាជាបរាជ័យលើកទី៤សម្រាប់ Adrienne Broner ដែលធ្លាប់ផ្តួលដៃគូឲ្យសន្លប់២៤ដងក្នុងចំណោមប្រវត្តិ៣៩ដង ស្មើ១និងមិនប្រកាសលទ្ធផល១ដង។
សម្រាប់ការប្រកួតនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះដែរ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ដែលមានវ័យ៤០ឆ្នាំបានគ្របដណ្តប់លើកីឡាករដែលមានវ័យប្អូនគេ១១ឆ្នាំ Adrienne Broner ស្ទើរគ្រប់១២ទឹក។ មិនត្រឹមតែប៉ុណ្ណោះរូបគេបានវាយកីឡាកររូបនេះឲ្យបាត់បង់ស្មារតីពីរលើក គឺនៅទឹកទី៣ និងទី៧ថែមទៀតផង។
ជ័យជម្នះនេះជួយ Pacquiao បន្តគ្រប់គ្រងខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBA នេះដដែល៕
Tag:
Manny Pacquiao
Adrienne Broner
© រក្សាសិទ្ធិដោយ thmeythmey.com